ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស ចាប់ខ្លួន​ប្រុស​ស្រី​ចំនួន​៨​នាក់ និង​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ក្រោយ​បាន​ធ្វើការ​តាមដាន និង​ស្វែងរក​មុខសញ្ញា​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន ចែកចាយ និង​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀ​.​ន​ដោយ​ខុសច្បាប់​០១​ករណី និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់ ក្នុង​នោះ

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​កាលពី​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ស្ថិត​នៅ​ចំណុច​ភូមិ​រង្សី ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​បាន​ធ្វើការ​តាមដាន និង​ស្វែងរក​មុខសញ្ញា​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន ចែកចាយ និង​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀ​.​ន​ដោយ​ខុសច្បាប់​០១​ករណី និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់ ក្នុង​នោះ​ស្ត្រី​០២​នាក់​។

ជនសង្ស័យ​ខាងលើ​នេះ រួម​មាន ៖ ទី​១- ឈ្មោះ ហួត ផា​ន់​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក (​ជួញដូរ​)​។ ទី​២- ឈ្មោះ សូរ វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ឡាវ រស់​ភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ទី​៣- ឈ្មោះ ឃឿ​ន ហ្វឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ​កោះ​ម្យើ​ល​ក្រោម ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក​។ ទី​៤- ឈ្មោះ សន មក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លិ​ក ។ ទី​៥- ឈ្មោះ ស្រឿ​ន តុលា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។

ទី​៦- ហ៊ុន វណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ឡាន​រស់នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។ ទី​៧- ឈ្មោះ ឈួ​ន សុភ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ណ​ង​ប៊ូ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក​។ ទី​៨- ឈ្មោះ ប៊ុ​ន ដី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ រស់នៅ​ភូមិ​ណ​ង​ប៊ូ ឃុំ​ណ​ង​ឃី​លិ​ក ។ ជនសង្ស័យ គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២០ / ២២ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ របស់​លោកស្រី ចាន់ សុភា​រ៉ា ចៅក្រម នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​សម្ភារៈ និង​វត្ថុ​តាង រួម​មាន ៖ ១- ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ថា​ជា​សារធាតុ​ញៀ​.​ន​ចំនួន​១​កញ្ចប់​ធំ (​ទម្ងន់ ១០០.៦៨ ក្រាម​ថ្លឹង​ទាំង​សំបក​)​។ ២- ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ​.​ន​ចំនួន​០១​គ្រឿង​។ ៣- ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន ។ ៤- ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន​។ ៥- ប្រាក់​រៀល​ចំនួន​៣៥​ម៉ឺន​រៀល​។ ៦- ទូរស័ព្ទ​ចំនួន​៧​គ្រឿង​។ ៧- ម៉ូតូ​ម៉ាក​វេ​វ​ឆ្លាម​ចំនួន​០២​គ្រឿង (​ពណ៌​បាញ់ ឌុ​ក​គ្មាន​ផ្លា​ក​លេខ ចំនួន​១​គ្រឿង និង​ពណ៌​ខ្មៅ ផ្លា​ក​លេខ បាត់ដំបង ១AP៨២២៦ ចំនួន​១​គ្រឿង​)​។ ៨- អត្តសញ្ញាណប័ណ្ណ​ចំនួន​០២​សន្លឹក​។ ៩- សំបុត្រ​កំណើត​ចំនួន ០១ សន្លឹក​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿង​ញឿ​.​ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​កសាង​សុំ​ណុំ​រឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ