ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​តាម​ប្រពៃណី​ជប៉ុន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​សេចក្តីសុខ

7 ឆ្នាំ មុន

ពិធី​រៀប​មង្គលការ​តាម​ទំនៀមទម្លាប់​របស់​ជប៉ុន​ជា​និមិត្តរូប​ផ្នែក​វប្បធម៌ ហើយ​ជនជាតិ​ជប៉ុន​ចាត់​ទុក​ថា​ជា​ពិធី​ធ្វើ​ឱ្យ​គ្រួសារ​មាន​សេចក្តីសុខ ។
ហ្វេ​ស​ប៊ុ​ក​«Coffeoto»​បាន​រៀបរាប់​ពី​អាពាហ៍ពិពាហ៍​

ពិធី​រៀប​មង្គលការ​តាម​ទំនៀមទម្លាប់​របស់​ជប៉ុន​ជា​និមិត្តរូប​ផ្នែក​វប្បធម៌ ហើយ​ជនជាតិ​ជប៉ុន​ចាត់​ទុក​ថា​ជា​ពិធី​ធ្វើ​ឱ្យ​គ្រួសារ​មាន​សេចក្តីសុខ ។

ហ្វេ​ស​ប៊ុ​ក​«Coffeoto»​បាន​រៀបរាប់​ពី​អាពាហ៍ពិពាហ៍​របស់​ជនជាតិ​ជប៉ុន ។ ដំណាក់កាល នីមួយ​ៗ​ធ្វើ​ឡើង​តាម​លំដាប់លំដោយ​រួម​មានការ​សច្ចា ពិធី​បង្វិល​ស្លឹកឈើ លាងដៃ​ដើម្បី​ជម្រះ​នូវ​ភាព​ស្មោកគ្រោក​មុន​ពេល​ចូល​ទៅ​បន់ស្រន់​នៅ​ចេតិយ ។ ការ​រៀប​ជា​ក្បួន​ដើរ​ចូល​ទៅ​ចេតិយ និង​ការ​គោះ​ជួង​តាម​បែប​ជប៉ុន ប្រ​សិន​នរណា​ម្នាក់​បានឃើញ​ប្រហែលជា​កោតសរសើរ និង​បង្ហាញ​ស្នាមញញឹម​ចំពោះ​កូនកំលោះ​-​ក្រមុំ​ជាក់​ជា​មិន​ខាន ។

ភាព​ស្រស់​ស្អាត​របស់​ស្លឹកឈើ​ប្តូរ​ពណ៌​គួប​ផ្សំ​នឹង​ភាព​កក់ក្តៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​បុរាណ​ជប៉ុន រៀបចំ​ឡើង​នៅ​ទីតាំង​ចេតិយ​«kamigamo»​ស្ថិត​នៅ​ភាគ​ខាង​ជើង​ក្រុង​តូ​ក្យូ ដោយ​មាន​តែ​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​របស់​ភាគី​ទាំង​សងខាង​សរុប​១៧​នាក់ ប៉ុន្តែ​បង្ហាញ​ភាព​អធិកអធម​គួរ​ឱ្យ​គយគន់ ។ ក្រោយ​ពេល​ពិធី​មង្គលការ​នៅ​ព្រះ​ចេតិយ​​បញ្ចប់ បន្ត​ដោយ​ពិធីជប់លៀង​ណែនាំ​បង្ហាញខ្លួន​របស់​ក្រុម​ញាតិ​មិត្ត​ទាំង​សងខាង និង​ការ​ទទួលទាន​ដោយ​ប្រើ​ចង្កឹះ​បញ្ចុក​ខ្វែងគ្នា​តាម​ទំនៀម​ជនជាតិ​ជប៉ុន​ស្រ​ដៀង​គ្នា​នឹង​«Toast»​របស់​អឺរ៉ុប ។

ពិធី​បែប​បុរាណ​របស់​ជប៉ុន​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ទាំង​២​មាន​ភាព​កក់ក្តៅ និង​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​របស់​គូស្រករ ៕