ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម្នាក់​កំពុង​ដើរទៅ​មើល​ចំការ​សុខ​ៗ ប្រទះ​ឃើញ​គ្រា​.​ប់​មីន​ផុស​ឡើង ព្រលឹង​ចុង​សក់

1 ឆ្នាំ មុន
  • ប៉ៃលិន

ក្រោយ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បាន​ទទួល​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា បាន​ប្រទះ​ឃើញ​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ចំនួន​០១​គ្រាប់ ប្រភេទ

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បាន​ទទួល​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា បាន​ប្រទះ​ឃើញ​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ចំនួន​០១​គ្រាប់ (​ប្រភេទ​គ្រាប់​មីន​ស្គរ​) ខណៈ​ពេល​កំពុង​តែ​ដើរទៅ​មើល​ចម្ការ ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រលឹង​ចុង​សក់ បន្ទាប់​មក​នគរបាល​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ហេតុការណ៍​ប្រទះ​ឃើញ​គ្រា​.​ប់​មីន​សេសសល់​ពី​សម័យ​សង្គ្រាម​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​មាត់​អូរ​ព្រំដែន​ទល់មុខ អាហារ​ដ្ឋា​នបរ​ដឺ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ដដែល មាន​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ បាន​ដើរទៅ​មើល​ចំការ​របស់​ខ្លួន​នៅ​ក្បែរ​ច្រកព្រំដែន លុះ​ឈាន​ជើង​ចេញពី​ផ្លូវ​បាន​តែ​បន្តិច ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រា​.​ប់​មីន​ស្គរ ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម​ផុស​ឡើង ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​រាល់ថ្ងៃ ធ្វើ​ឱ្យ​ហូរ​ដី​ផ្នែក​ខាងលើ​ទៅ​អស់ ក៏​ផុស​លេច​ចេញ​គ្រា​.​ប់​មីន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រាន់តែ​ឃើញ​ភ្លាម ធ្វើ​ឱ្យ​ពលរដ្ឋ​រូប​នោះ​ក៏​ញ័រ​ឡើង​ជើង ព្រលឹង​ចុង​សក់ ក៏​បាន​ដើរ​ចេញ​សន្សឹម​ៗ​ទៅ​រក​ផ្លូវ រួច​ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ឆ្កឹះ​យក​ចេញ​ផង​ដែរ​។

ប្រភព​ដដែល​បញ្ជាក់​ថា គ្រា​.​ប់​មីន​ស្គរ ដែល​មិន​ទាន់​ផ្ទុះ​ខាងលើ​នេះ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ទំនាក់ទំនង​ទៅ​ខាង​អង្គភាព​ស៊ី​ម៉ាក់ (CMAC) ដើម្បី​យក​ទៅ​រក្សា​ទុក​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ