ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលាជាង១០នាក់ ទន់ដៃទន់ជើងរវើរវា.យស្រែកយំមិនដឹងពីមូលហេតុ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សិស្សសាលា​ប្រមាណ​ជាង​១០​នាក់ ទន់ដៃទន់ជើង​ជា​បន្តបន្ទាប់ ដោយ​ស្ថិត​ក្នុង​ស្ថានភាពរ​វើ​រ​វា​.​យ និង​ស្រែកយំ ដោយ​ពុំ​ដឹង​ដឹងខ្លួន នៅ​ក្នុង​ថ្នាក់​កំពុង​រៀន ភ្លាម​ៗ​ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​នាំ​យក​ទៅ​មណ្ឌល​សុខភាព និង​ខ្លះ​ទៀត​យក​ទៅ​វត្ត…

ខេត្តស្ទឹងត្រែង ៖ សិស្សសាលា​ប្រមាណ​ជាង​១០​នាក់ ទន់ដៃទន់ជើង​ជា​បន្តបន្ទាប់ ដោយ​ស្ថិត​ក្នុង​ស្ថានភាពរ​វើ​រ​វា​.​យ និង​ស្រែកយំ ដោយ​ពុំ​ដឹង​ដឹងខ្លួន នៅ​ក្នុង​ថ្នាក់​កំពុង​រៀន ភ្លាម​ៗ​ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​នាំ​យក​ទៅ​មណ្ឌល​សុខភាព និង​ខ្លះ​ទៀត​យក​ទៅ​វត្ត ដើម្បី​ឲ្យ​ព្រះសង្ឃ​ធ្វើ​ពិធី​ប្រោស​ព្រំ​បណ្ដេញ​ឧ​ប​ចង្រៃ​ទៅ​តាម​ប្រពៃណី​ក្រែង​មាន​ខ្មោច​ព្រា​។​យ​បី​សា​.​ចម​ក​បៀតបៀន​។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​សម្រាប់​តែ​សិស្ស​ស្រី​ៗ​ប៉ុណ្ណោះ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​អនុ​វិទ្យាល័យ​សេ​សាន ក្នុងភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​។

នាយក​សាលា​អនុ​វិទ្យាល័យ​សេ​សាន លោក​តែម ប៊ុ​ន​ជុំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ្រា​ដែល​ដែល​សិស្ស​ក្នុង​ថ្នាក់​ទី​៨ កំពុង​តែ​រៀនសូត្រ​សុខ​ៗ​ស្រាប់តែ​មាន​សិស្ស​ស្រី​ដួល​សន្ល​.​ប់​ជា​បន្តបន្ទាប់​ដោយ​សិស្ស​ខ្លះ​ទៀត​ទន់ដៃទន់ជើង និង​ខ្លះ​ទៀតរ​វើ​រ​វា​.​យ​យំ​ស្រែក​ដោយ​មិនដឹង​ខ្លួន​ថា មាន​ខ្មោច​បី​សា​.​ចម​ក​នាំ​យក​ទៅ​។

លោក​បន្ត​ថា ក្រោយ​កើតហេតុ​សិស្ស​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ដើម្បី​ពិនិត្យ​មើល​ឈាម​ជាតិ​ស្ករ និង​ដាក់​អុកស៊ីហ្សែន មាន​សភាព​ធម្មតា តែ​សិស្ស​ស្រី​ៗ​ទាំងនោះ​ចេះ​តែ​ស្រែកយំ​ថា មាន​ខ្មោច​មក​យក​ហើយ​។

លោក​បន្ថែម​ថា ជាមួយ និង​ការ​ភ័យ​ខ្លាច​នេះ និង​រួម​គ្នា​គិត​ទៅ​តាម​ជំនឿ​ផ្នែក​សាសនា​ផង​ក៏​បាន​នាំ​យក​ទៅ​វត្ត ដើម្បី​អោយ​ព្រះសង្ឃ​គង់នៅ​វត្ត​កំ​ភុ​ន ធ្វើ​ពិធី​តាម​ព្រហ្ម​ម​ញ្ញ​សាសនា​ទើបបាន​ស្ងាប់​ចិត្ត​បាត់​យំ​ស្រែក​។

ព្រះ​តេជគុណ ប៊ុ​ន ហ៊ា​ង ហៅ​ព្រះ​អង្គ​ក្លាហាន​មាន​សង្ឃដីកា​រថា​សិស្សានុសិស្ស​ទាំង​១១​នាក់​បាន​ស្រោច​ទឹក​ចងខ្សែ​តាម​ទំលាប់​ដែល​ព្រះ​អង្គ​ធ្លាប់​ធ្វើ​ឡើង បច្ចុប្បន្ន​សិស្ស​ទាំងអស់​មាន​ស្ថានភាព​ស្រួលបួល​ឡើង​វិញ​ហើយ​។

ទាក់ទិន​ករណី​ដោយឡែក​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នៅ​សាលា​អនុ​វិទ្យាល័យ​ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក៏​មាន​ករណី​សិស្ស​ដួល​ស​ន្លា​.​ប់​ចំនួន​២​លើក​រួច​មក​ហើយ​ដែរ​។​ហើយ​ករណី​នេះ​លោក ថៃ ធី មេឃុំ​អូរ​រៃ បាន​សហការ​គ្នា​ជាមួយ​មាតាបិតា​សិស្ស លោកគ្រូ​អ្នកគ្រូ និង​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៧​វត្ត​មក​ធ្វើ​ពិធី​សូត្រ​បន្ត​-​សែនព្រេន​ក៏​ទទួល​បាន​ភាព​សុខ​សប្បាយ​តរៀង​មក​។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ មន្ត្រី​សុខាភិបាល​ខេត្ត​ស្ទឹង​ត្រែង និង​ចុះ​ទៅ​ពិនិត្យ​មើល​ផ្នែក​បរិស្ថាន និង​ពិនិត្យ​សុខភាព​សិស្ស​នៅ​សាលារៀន​ទាំងនោះ ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ