ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៨​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និង​ត្រាក់ទ័រ​១០​គ្រឿង​យក​មក​រក្សា​ទុក

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​ខេត្តកំពង់ធំ រួម​ជាមួយនឹង​ខាង​មន្ដ្រី​ជំនាញ​ជលផល​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​ខេត្តកំពង់ធំ រួម​ជាមួយនឹង​ខាង​មន្ដ្រី​ជំនាញ​ជលផល​ខេត្តកំពង់ធំ ដោយ​មាន​ឯកភាព​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះ​បង្ក្រាប​សកម្មភាព​ក្រុម​ឈ្មួញ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ជាប់​នឹង​តំបន់​ខាងត្បូង​បឹង​រៀល ខាងលិច​ស្រុក​បារាយណ៍​ប្រហែល​១៥​គីឡូម៉ែត្រ  ដែល​ជា​តំបន់ហាមឃាត់​សម្រាប់​អភិរក្ស​សត្វ​ខ្សឹប កាលពី​ថ្ងៃ​ទី​១២  ខែកុម្ភៈ ឆ្នាំ​២០១៧​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​បាន​រិះគន់​ថា ជុំវិញ​បញ្ហា​ខាងលើ​នេះ​ក៏​មាន​មន្ដ្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ឃុ​ប​ឃឹ​ត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​រុក​រាល និង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជិត​បឹង​រៀល​ខាងត្បូង ដើម្បី​រៀបចំ​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន ដោយ​មិន​ខ្លាច​ច្បាប់​បន្តិច​នោះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់បង់​នូវ​ព្រៃ​តំបន់​អភិរក្ស​សត្វ​ខ្សឹប និង​ព្រៃ​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​។ ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ពាក់ព័ន្ធ​នឹង​ការ​ឃាត់​បាន​តៃកុង​ត្រាក់ទ័រ​ចំនួន​៨​នាក់ ទី​១.​ឈ្មោះ ហ៊ុយ ដា​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ថ្មី​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ទី​២.​ឈ្មោះ ភុំ វិជ្ជា ភេទ​ប្រុស រស់នៅ​ភូមិ​ចំបក់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ទី​៣.​ឈ្មោះ ផេង សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម។

ទី​៤.​ឈ្មោះ ម៉េ​ង ហៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ទី​៥.​ឈ្មោះ ស៊ុ​យ សារាយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស​សែន ឃុំ​ស​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម  ទី​៦.​ឈ្មោះ  ឈួ​ន ស៊ី​ណា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ទី​៧.​ឈ្មោះ ប៊ុល ផ​ល្លី  ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ទី​៨.​ឈ្មោះ  ញៀន ហៀ​ប ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្មោញ ឃុំ​ល្អាង ស្រុក​បារាយណ៍ ខេត្ត​ត្បូងឃ្មុំ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ត្រាក់ទ័រ​ចំនួន​១០​គ្រឿង ក្នុង​នោះ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​៨​គ្រឿង  និង​២​គ្រឿង​ទៀត​ខូច​យក​មក​មិន​រួច  ក្រោយ​ពី​ឃាត់​អ្នក​បើក​រទាំង​៨​នាក់​រួច បាន​ប្រគល់​ឲ្យ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ចាត់ការ​តាម​ច្បាប់​។

ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​ខាងលើ​នេះ​ដែរ ក៏​មាន​អ្នក​បើក​ត្រាក់ទ័រ​មួយ​ចំនួន​ស្រែ​កថា អយុត្តិធម៌​ណាស់​ពួក​គាត់​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ ស៊ីប្រាក់ខែ​គេ​ៗ​ឲ្យ​ទៅ​ភ្ជួរ​ត្រង់​ណា​ទៅ​ភ្ជួរ​ជួរ​ត្រង់នោះ​ឯង​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ផង​ដែរ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា ពួក​គាត់​ស្រែ​កថា​អយុត្តិធម៌ តែ​ដល់​សមត្ថកិច្ច​សួរ​រកមុខ​ម្ចាស់​គ្រឿងចក្រ និង​ឈ្មោះ​ថៅកែ​នោះ បែរជា​មិន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នោះ​ទេ ហើយ​ការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​រៀល​នេះ​ពិតជា​មាន​ផល​ប៉ះពាល់​ដី​អភិរក្ស​សត្វ​ខ្សឹប​ពិតប្រាកដ​មែន ទោះបីជា​ពួក​គាត់​ឆ្លើយ​ប្រាប់​តាម​ត្រង់​ឬ​ក៏​មិន​ឆ្លើយ​សារភាព​ក៏​ដោយ លោក​នឹង​រៀបចំ​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ​៕