ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​សាំង​ដាក់​ដប​ភ្លេចខ្លួន​ហៀរ ឆាបដល់​ភ្លើងចង្ក្រាន​​ផ្ទះ​​ជាង​​ម៉ូតូ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​ជាង​ជួសជុល​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ខ​ណៈ​ពេល​ដែល​ម្ចាស់​បូម​សាំង​ចេញពី​កាន​ដាក់​ដប ហើយ​ភ្លេចខ្លួន​ហៀរ​ឆាបឆេះ​ភ្លើងចង្ក្រាន​ដាំបាយ​យ៉ាង​សន្ធោសន្ធៅ ។ ហេតុការណ៍​​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ កញ្ញា​…

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​ជាង​ជួសជុល​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ
ខ​ណៈ​ពេល​ដែល​ម្ចាស់​បូម​សាំង​ចេញពី​កាន​ដាក់​ដប ហើយ​ភ្លេចខ្លួន​ហៀរ​ឆាបឆេះ​ភ្លើងចង្ក្រាន​ដាំបាយ​យ៉ាង​សន្ធោសន្ធៅ ។ ហេតុការណ៍​​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ កញ្ញា​ ​នេះ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល  ក្នុងភូមិ​តំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ បន្ទប់​ជួល​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ  ធ្វើ​ពី​ថ្ម មាន​ទំហំ​ប្រមាណ​៧​ម៉ែត្រ​គុណ​៥​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះឈី​ន វុ​ទ្ធី ភេទ​ប្រុស​ អាយុ៣៦​ឆ្នាំ មុខរបរជាជាង​ជួល​ជុល
ម៉ូតូ​។

 តាម​ម្ចាស់ផ្ទះបានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បូម​សាំង​ចេញពី​កាន ដែល​មាន​សាំង​ចំនួន២០​លី​ត្រ ដើម្បី​ដាក់​ចូល​ដប​ចំណុះ​១​លី​ត្រ ខ​ណៈ​នោះ​មាន​គេ​មក​ជួល​ជុល​ម៉ូតូ​បាន​ទៅ​សួរនាំ និង​និយាយ​ថ្លៃក៏​​ភ្លេចខ្លួន​សាំង​ពេញ​ហៀរបាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នឹង​រាលដាល់​ទៅ​ម៉ូតូ​ចំនួន២​គ្រឿង​នៅ​ក្នុងផ្ទះ​ព្រមទាំង​គ្រឿង​ម៉ូតូ ។

លោកយាយ ហ៊ុ​ល ស្រី​ម៉​យ អាយុ​៧៦​ឆ្នាំ ត្រូវជា​ម្តាយ ជាង​ជួល​ជុល​ម៉ូតូ បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ គាត់​បើក​ហ្គា​ស​ដាំបាយ​ឆ្អិន​ហើយបាន​ទៅ​បិទហ្គា​ស ស្រាប់តែ​ភ្លើងបាន​ឆាបឆេះ​ជាមួយ​សាំង​ពេញបន្ទុក ហើយ​គាត់​ត្រូវ​បាន​អ្នក​ភូមិ ស្ទុះ​មក​ទាញ​គាត់​ចេញ​។

ភ្លាម​ៗ ​ភ្លើង​បាន​ឆេះ​រាលដាល់ ហើយប្រជាពលរដ្ឋក្បែរ​ខាងបាន​នាំ​គ្នា​យក​បំពង​ពន្លត់អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​។​នៅ​ក្នុង​ហេតុការណ៍​នោះ រថយន្ត​ពន្លត់អគ្គីភ័យចំនួន២​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក១​រថយន្ត ហើយភ្លើង​បាន​រលត់​ទៅ​វិញ ។

តាម​នគរបាល​អោយ​ដឹង​ថា  ម៉ូតូ​ចំនួន២​គ្រឿង ត្រូវ​ភ្លើងឆេះ១​គ្រឿង​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​គ្រឿង​ម៉ូតូ​និង​សម្ភា​រមួយ​ចំនួនទៀតត្រូវ​ភ្លើងឆេះ​រង​ការ​ខូចខាត​។​ ចំណែក​ជាង​ជួសជុល​ម៉ូតូ​ត្រូវ​ភ្លើងឆេះ​សក់ និង​រលាក​បន្តិចបន្តួច ខ​ណៈ​ពេលដែលចូល​ទៅ​យក​របស់របរ និង​ជួយ​ពន្លត់​នោះ៕​​

អត្ថបទសរសេរ ដោយ