ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត ផ្តល់អំណោយមនុស្សធម៌ ជូន​លោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក មានជំងឺប្រចាំកាយ ដើរមិនរួច និងពិការភ្នែក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល​រាជ​ធានីភ្នំពេញ តំណាងឯកឧត្ដម…

រាជធានីភ្នំពេញ​៖​ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល​រាជ​ធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកគ្រឿង ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ការផ្តល់អំណោយនេះ គឺដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ ដែលលោកយាយ កំពុងមានការខ្វះខាត​។ អំណោយ និងសម្ភារៈ ដែលប្រគល់ជូនលោកយាយ រួមមាន៖អង្ករចំនួន ១០០គីឡូក្រាម មី ០៥កេសតូច ទឹកសុទ្ធ ០៥កេស ទឹកត្រី ០៣យួរ ទឹកស៊ីអ៊ីវ ០៣យួរ ត្រីខ ០៥យួរ ប្រេងឆា ០៥ដប ភួយធំ ០១ មុង ០១ អាវរងារ ០១ ក្រមា ០១ និង ថវិកា ១លានរៀល។

បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ នឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែ ជូនលោកយាយមិនឱ្យបារម្ភពីការ​ដាច់​ស្បៀងអាហារឡើយ​។

លោកយាយ យឹម យ៉ន បានសំដែងសេចក្តីត្រេកអរយ៉ាងខ្លាំងពោរពេញដោយក្តីសង្ឃឹម ជាមួយនឹងទឹកចិត្ត សណ្តោសប្រណីគាំពារពីប្រមុខថ្នាក់ដឹកនាំ តាមរយៈឯកឧត្ដមអភិបាល​រាជធានីភ្នំពេញនាពេលនេះ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ