ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ស៊ើបការណ៍​ទំនើប​ចុង​ក្រោយ​របស់​រុ​ស្ស៊ី​ធុន TOPOLEV TU-214R

7 ឆ្នាំ មុន

យន្តហោះ​ស៊ើបការណ៍​រុ​ស្ស៊ី​ធុន TUPOLEV TU-214R ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ដែនអាកាស​ស៊ី​រី​ពីលើ​ខេត្ត​អីុ​ដ​លី​ប ។

វី​ដេ​អូ​មួយ​នៃ​ការ​ហោះហើរ​របស់​យន្តហោះ TUPOLEV TU-214R ជា

យន្តហោះ​ស៊ើបការណ៍​រុ​ស្ស៊ី​ធុន TUPOLEV TU-214R ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ដែនអាកាស​ស៊ី​រី​ពីលើ​ខេត្ត​អីុ​ដ​លី​ប ។

វី​ដេ​អូ​មួយ​នៃ​ការ​ហោះហើរ​របស់​យន្តហោះ TUPOLEV TU-214R ជា​យន្តហោះ​ស៊ើបការណ៍​រុ​ស្ស៊ី​ទំនើប​បំផុត​ត្រូវ​បាន​ចេញផ្សាយ​តាម YOUTUBE ។ យន្តហោះ​នេះ​ចាប់​ឃើញ​នៅ​ខេត្ត​អីុ​ដ​លី​ប​ស៊ី​រី ជា​តំបន់​ដែល​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​មួយ​គ្រឿង​ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​១ សីហា ២០១៦ ។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ពួក​អ្នកវិភាគ​រៀបរាប់​ពី​ការ​បញ្ជូន​យន្តហោះ​ធុន TU-214R មាន​លេខ​កូដ RF-64514 មក​កាន់​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ស៊ី​រី ។ ក្រោយមក​គេ​ប្រទះ​ឃើញ​យន្តហោះ​នេះ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ហ្វាំ​ង​ឡង់ អេ​ស្តូ​នី និង​ឡេ​តូ​នី ។

យន្តហោះ TU-214R ជា​យន្តហោះ​ធុន TU-214 ដែល​ប្រែ​ក្លាយទៅជា​យន្តហោះ​ស៊ើបការណ៍​កសាង​ឡើង​ដោយ​រោងចក្រ​ផលិត​យន្តហោះ KAZAN ចាប់តាំងពី​ឆ្នាំ​២០១០​មក។

អ្នក​ជំនាញការ​យោធា​លោក ALEXANDRE KHRAMTCHIKHINE បញ្ជាក់​ថា យន្តហោះ​នេះ​ប្រើ​ស៊ើបការណ៍​បណ្តា​ទីតាំង​ពួក​សត្រូវ​នៅ​លើ​ដី ហើយ​ចាប់​ការ​ទាក់ទង​របស់​វិទ្យុទាក់ទង ។

យោង​តាម​ប្រភព​ព័ត៌មាន​បើកចំហ​មួយ​ថា ឧបករណ៍ OPTOELECTRONIQUE MULTISPECTRAL លើ​យន្តហោះ TU-214R រួម​មាន​កាមេរ៉ា ប៉ាណូ​រ៉ា​មិ​ក A-840N ម៉ាស៊ីន​ថតរូប​តូ​ប៉ូ​ហ្គ្រា​ហ្វិ​ក AK-111 ម៉ាស៊ីនថតរូប​នុយ​មេ​រិ​ក​ធុន AK-112 ចំនួន​២​គ្រឿង និង​កាមេរ៉ា​វី​ដេ​អូ​ពិនិត្យ​៣ ដែល​ឧបករណ៍​អស់ទាំង​នោះ​សុទ្ធតែ​ប្រើ​ប្រព័ន្ធ​អាំង​ហ្វ្រា​រូ ។

ម្យ៉ាងទៀត​យន្តហោះ TU-214R ក៏​មាន​រ៉ា​ដា​មួយ​ដែល​ចាប់​បណ្តា​គោលដៅ​នៅ​លើ​ដី​ស្ថិត​នៅ​ចម្ងាយ​រហូត​ដល់​៤០០​គីឡូម៉ែត្រ ៕