ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា ធ្វើ​ដំណើរ​ដល់​ជប៉ុន​ដោយ​សុវត្ថិភាព ​បន្ទាប់​ពី​ក្លិប​បឹង​កេ​តអង្គរ​​ក្លាយជា​ម្ចាស់​ពាន​សប្បុរសធម៌​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្លិប​បឹង​កេ​ត​អង្គរ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ កុម្ភៈ​ម្សិលមិញ នេះ ក្រោយ​ចាកចេញ​តាម​ជើង​យន្តហោះ​ពី​

រាជធានី​ភ្នំពេញ ៖ ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្លិប​បឹង​កេ​ត​អង្គរ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ កុម្ភៈ​ម្សិលមិញ នេះ ក្រោយ​ចាកចេញ​តាម​ជើង​យន្តហោះ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាំងពី​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃអាទិត្យ ម្សិលម៉ិញ ។

ដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ី​ភាគ​ខាងកើត​មួយ​នេះ គឺ​ដើម្បី​ទៅ​ចូលរួម​ជា​សមាជិក​ក្លិប Fujieda MYFC ដែល​ជា​ក្លិប​ស្ថិត​ក្នុង​លី​គ​លំដាប់​ទី​៣​របស់​ប្រទេស​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​១​រដូវ​កាល ។ ក្លិប​ថ្មី​របស់ ចាន់ វឌ្ឍនាកា នឹង​ចាប់ផ្ដើម​រដូវ​កាល​របស់​ខ្លួន​ពី​ខែមីនា តទៅ ។

នៅ​មុន​ពេល​ចាន់ វឌ្ឍនាកា ចាកចេញទៅ​ជប៉ុន ក្រុម​បឹង​កេ​ត​អង្គរ​របស់​កីឡាកររូប​នេះ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បែប​សប្បុរសធម៌​បើក​រដូវ​កាល​ឆ្នាំ​២០១៧ ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម​ក្រសួងការពារជាតិ​៣​ទល់​០ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១២ កុម្ភៈ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៣​គ្រាប់​របស់ក្រុម​បឹង​កេ​ត​អង្គរ រកបាន​ដោយ​កីឡាករប្រធាន​ក្រុម ឃួ​ន ឡា​បូ​រ៉ា​វី ២​គ្រាប់​នៅនាទី​ទី​៩​និង​នាទី​ទី​២២ និង​កីឡាករ​ជនជាតិជប៉ុន ​Tomoki Muramastu ១​គ្រាប់នៅ​នាទី​ទី​៣៤ ៕