ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រកម្ពុជា គោរព​ និងចងចាំ​ចំពោះព្រះមហាក្សត្រយានី អេលីហ្សាប៊ែតទី២  

1 ឆ្នាំ មុន
  • ភ្នំពេញ

ប៉េកាំង៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់​ប្រថាប់​នៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយព្រះរាជមាតា នៅថ្ងៃទី៩…

ប៉េកាំង៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់​ប្រថាប់​នៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយព្រះរាជមាតា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រះអង្គ បានផ្ញើព្រះរាជសារ ចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់​ព្រះមហាក្សត្រយានី អេលីហ្សាប៊ែតទី២ (Elizabeth II)។

​ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើកឡើងថា «យើងខ្ញុំសូមសម្តែងការគោរព និងចងចាំចំពោះព្រះមហាក្សត្រយានី អេលីហ្សាប៊ែតទី២ ដែលជាប្រមុខរដ្ឋកាន់អំណាចបានយូរបំផុត នៅលើពិភពលោក និងគួរស្ថិតនៅក្នុងបេះដូង​មនុស្សគ្រប់រូប សម្រាប់ភក្តីភាពដ៏អស្ចារ្យឋិតថេរ ចំពោះមាតុប្រទេសរបស់ទ្រង់។ សូមឱ្យ​វិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រយានី បានយាងទៅកាន់សុគតិភព»។ ព្រះមហាក្សត្រយានី Elizabeth II បានយាងចូល​ទិវង្គត កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ