ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើចឹងដាក់ក្មួយស្រីឯង ដាច់ខាតមិនរួចខ្លួន

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីសាកសួរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ បន្ទាប់​ពី​​ធ្វើ​សកម្មភាព​ចាប់រំលោ.ភ​សេពសន្ថវៈ​លើ​អនីតិជន ដែល​ត្រូវ​​ក្មួយ​ស្រី​បង្កើត​របស់​​ខ្លួន​។

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីសាកសួរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ បន្ទាប់​ពី​​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ដែល​ត្រូវ​​ក្មួយ​ស្រី​បង្កើត​របស់​​ខ្លួន​។

ជន​សង្ស័យ​ខាងលើ​ ឈ្មោះ​សាប់ ស៊ិ​ញ ​រីឯ​ក្មេង​ស្រី​ជាក្មួយ​រង​គ្រោះ​ មានអាយុ​៩​ឆ្នាំ ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ស៊ឹ​ម លី​ម ត្រូវជា​​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ដោយគាត់បានឱ្យ​ដឹងថា ​​កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ កន្លង​មក ស្ថិត​នៅ​ចំណុច​ខ្ទម​ស្រែ ក្នុងភូមិ​សែន​គង់ ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខណៈ​គាត់​បាន​ទៅ​ចម្ការ​បាត់ ជនសង្ស័យបានចាប់រំលោភកូនស្រីគាត់ ​ហើយបានបែកធ្លាយ​ ក្រោយពី​​កូនស្រី​​យករឿងនេះទៅប្រាប់គាត់ ។

បន្ទាប់​ពី​​ទទួល​ដំណឹង​នេះ​​ភ្លាម គាត់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​ ដើម្បី​ស្វែងរក​យុត្តិធម៌​ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១១ កុម្ភៈ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។