ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​3​កើត​ក្នុង​គ្រួសារ​មួយ​ក្រីក្រ​បំផុត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កូនភ្លោះ​៣​ដែល​ចាត់ទុកជា​ចៅ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​កើត​ក្នុង​គ្រួសារ​អ្នក​ក្រីក្រ​ទៀត​ហើយ នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​ចំណោម

ខេត្តបន្ទាយមានជ័យ ៖ កូនភ្លោះ​៣​ដែល​ចាត់ទុកជា​ចៅ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​កើត​ក្នុង​គ្រួសារ​អ្នក​ក្រីក្រ​ទៀត​ហើយ នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​ចំណោម ស្រុក​មង្គលបុរី ។

ទារក​ភ្លោះ​៣​មាន​ឪពុក​ឈ្មោះ ហ៊ីង ថើ​ន អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ញ៉ា​ន រ៉េ​ន អាយុ​៤០​ឆ្នាំ ដែល​មានកូន​ក្នុង​បន្ទុក​ចំនួន​៤​នាក់​និង​កូនភ្លោះ​៣​នាក់​បន្ថែម​ទៀត ។ ស្ត្រី​ជា​ម្តាយ​ធ្លាប់​បង្កើតកូន​ជា​លើក​ទី​៨​ហើយ តែ​កូន​បាន​ស្លាប់​អស់​៣​នាក់ នៅ​សល់​តែ​៤​នាក់ និង​ពេល​នេះ​មាន​ទារក​ភ្លោះ​៣​នាក់​បន្ថែម​ទៀត​សរុប​៧​នាក់ បូក​រួម​នឹង​ឪពុក​ម្តាយ​ពីរ​នាក់​ទៀត​ផង ត្រូវជា​សមា​ជិត​គ្រួសារ​៩​នាក់ ។

តាម​សំដី​ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​បាន​បញ្ជាក់​ថា ការ​សម្រាលកូន​លើក​ទី​៨​នេះ​ជា​ទារក​ភ្លោះ​ចំនួន​៣​នាក់ គាត់​បាន​មក​សម្រាល​នៅ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប ដែល​កូន​ទី​១​មាន​ទម្ងន់​២,៣​គីឡូក្រាម កូន​ទី​២​មាន​ទម្ងន់​១,៩​គីឡូក្រាម កូន​ទី​៣​មាន​ទម្ងន់​១,៨​គីឡូក្រាម ។

ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ថា គាត់​មាន​ជីវភាព​ជួប​ការ​លំបាក​ដោយសារ​កូន​ច្រើន រីឯ​ឪពុក​ស៊ីឈ្នួល​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ឥឡូវ​បន្ថែម​កូនភ្លោះ​៣​នាក់​ទៀត​ក្នុង​បន្ទុក​ឡើង​ដល់​កូន​៧​នាក់ ពិតជា​លំបាក​ណាស់​សម្រាប់​ចិញ្ចឹម​កូន​ក្នុង​បន្ទុក​ដ៏​ធ្ងន់​មួយ​នេះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ចំណោម បាន​នាំ​យក​ថវិកា​ចំនួន​១០០.០០០​រៀល និង​លោក​អភិបាលខេត្ត ក៏​បាន​នាំ​អំណោយ​ជូន​ដល់​ទារក​ទាំង​៣​នូវ​ថវិកា​៧០​ម៉ឺន​រៀល សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​ដល់​គ្រួសារ​កូនភ្លោះ សម្រាប់​ដោះស្រាយ​ជីវភាព​បន្ទាន់​ផង​ដែរ​ទម្រាំ​អំណោយ​ឧបត្ថម្ភ​ពី​សម្តេច​បញ្ជូន​មក​ដល់ ៕