ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«កុំ​ប្រើប្រាស់​ទិ​វា​ក្តី​ស្រឡាញ់​» ​ខុស​ឆ្គង​​​​ពី​ប្រពៃណី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ធ្វើការ​អំពាវនាវ​ជា​ថ្មី​ដល់​មហាជន ជា​ពិសេស​គឺ​យុវវ័យ​កម្ពុជា កុំឱ្យ​ប្រើប្រាស់​ទិវា​ក្តី​ស្រឡាញ (១៤ កុម្ភៈ​) ជា​លេស សម្រាប់​ធ្វើ​សកម្មភាព​អវិជ្ជមាន​ផ្សេង​ៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ និង​ខុសឆ្គង​ទៅ​នឹង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ។

យោង​តាម​សេចក្តីជូនដំណឹង ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ បាន​ឲ្យ​ដឹង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​ស្រទាប់​យុវវ័យ សូម​មេត្តា​ចូលរួម​ចំណែក​តាម​រយៈ​វិធានការ​នានា ដែល​អាច​ធ្វើ​បាន ដើម្បី​ទប់ស្កាត់ ព្រមទាំង​ជួយ​ពន្យល់​ណែនាំ ក៏​ដូច​ជា​ការ​ក្រើនរំលឹក​ដាស់តឿន​ដល់​កូនចៅ មិត្តភក្តិ​កុំ​ឲ្យ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រឡាញ់ ជា​លេស​ប្រ​ព្រឹទ្ធ​នូវ​សកម្មភាព​អវិជ្ជមាន​នានា​ខុស​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត និង​កិត្តិយស​របស់​ខ្លួន ក៏​ដូច​ជា​ក្រុម​គ្រួសារ​ផង​ដែរ​។

ទន្ទឹម​នេះ ស្មារតី​នៃ​ការ​ថែរក្សា ការពារ​នូវ​អារ្យធម៌ ទំនៀមទំលាប់​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ ក៏​ត្រូវ​តែ​លើកតម្កើង​ឡើង​ដើម្បី​កិត្យា​នុ​ភាព​របស់​កម្ពុជា​ផង​ដែរ​។ សេចក្តី​អំពាវនាវ​ខាងលើ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៤​កុម្ភ​៖ ដែល​មនុស្ស​មួយ​ចំនួន​ជា​ពិសេស​គ្រិះ​សាសនិកជន បាន​កំណត់​ថា ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ ។ ទិវា​នេះ បាន​ជ្រៀតចូល​បន្តិច​ម្តង​ៗ​មក​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ ។

ជា​ការ​ពិត ក្នុង​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស​សេចក្តី​ស្រឡាញ់​គ្មាន​ដែន​កំណត់ ហើយ​ដែល​មនុស្ស​ម្នាក់​ៗ អាច​សម្តែង​ចេញ​នូវ​ទឹកចិត្ត​នេះ ចំពោះ​គ្រប់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​រួម​មាន គូសង្សារ ប្តី​ប្រពន្ធ កូនចៅ មាតាបិតា ជីដូន​ជីតា និង មិត្តភក្តិ​ជាដើម ។