ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មិន​ជាប់​ទេ ខ្លាញ់​ណាស់

7 ឆ្នាំ មុន

ឈ្មួញ​ឈើ​ធំ​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​…​បើ​និយាយ​ពី​ឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់​…​នៅ​ភ្នំ​ឱ​រ៉ា​ល់​អស់​ដោយសារ​គាត់ ។ បើករថយន្ត​ដឹកឈើ​ឆ្ពោះទៅ​ច្រក​ទ្វារ​តន់​ហន់​លក់​ឱ្យ​យួន​

ឈ្មួញ​ឈើ​ធំ​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​…​បើ​និយាយ​ពី​ឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់​…​នៅ​ភ្នំ​ឱ​រ៉ា​ល់​អស់​ដោយសារ​គាត់ ។ បើករថយន្ត​ដឹកឈើ​ឆ្ពោះទៅ​ច្រក​ទ្វារ​តន់​ហន់​លក់​ឱ្យ​យួន​…បាក់​ស្ពាន​ម្តង​ទើប​ចាប់​បាន ។

ចាប់​ទុក​បាន​ប៉ុន្មាន​ថ្ងៃ​បង់ប្រាក់​…​រួចខ្លួន​យ៉ាង​រំភើយ ដែល​ស្មានថា​ រាង​ហើយ​…​មានអី​នៅរ​កស៊ី​ឈើ​ប្រណីត​ដដែល​…​រក​ឃើញ​លាក់​ទុក​ថ្មី​ៗ​រាប់រយ​ម៉ែត្រគូប​…​។ មិន​ត្រឹមតែ​មិន​ចាប់​…​ទុក​បណ្តោយ​ឱ្យ​លួច​យក​ឈើ​នោះ​ស្ទើរ​អស់ទៀត​…​។

ក្រោយមក​គ្រាន់តែ​ផ្លោង​ពាក្យ​ថា ចេញ​ដីកាចាប់ខ្លួន​…​ប៉ុន្តែ​មក​ដល់​ពេល​នេះ​រំលង​ឆ្នាំ រំលង​ខែ​ទៅ​ហើយ​…​ចាប់​បាន​មែន​ដូច​គេ​ណាត់ គឺ​ចាប់ខ្យល់​…!

តាម​ការ​កត់សម្គាល់ ឈ្មួញ​ឈើ​ធំ​-​តូច​ទាំងឡាយ​…​ក្លាយជា​អ្នកមាន​កំពូល​ៗ…​ដោយសារ​មុខរបរ​ឈើ​ធម្មជាតិ​…​ដោយសារ​តែ​លួច​មរតក​ជាតិ​…​បំផ្លាញ​ជាតិ​ដុះ​ស្លែ​រាប់​ឆ្នាំ​…​ខ្លួនប្រាណ​ពួក​គេ​លាប​សុទ្ធតែ​ខ្លាញ់​…​ខ្លាញ់គោ ខ្លាញ់ជ្រូក​…​ចាប់​បាន​ពេល​ណា​ក៏​រហូត​រលូត​…​ទោះបី​ចាប់​ដាក់គុក​ក៏​គុក​មិន​ឱ្យ​ដេក​ដែរ​…​។

ចាប់​មិន​ជាប់​ទេ​…​រអិល​ដូច​ខ្លាញ់ !!
             អា​ឡេវ