ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់ល្អណាស់ តែចរិតកូន​ ឡើង​និយាយមិន​ចេញ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ភូមិធំ ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ឪពុក​បង្កើត​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ​។ ឪពុក​ឈ្មោះ​គឹ​ម ណា​វី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​កសិករ ស្ថិត​ក្នុងភូមិ​រទាំង ឃំ​ុ​ភូមិធំ ស្រុក​កៀនស្វាយ ។

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ភូមិធំ ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ឪពុក​បង្កើត​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ​។ ឪពុក​ឈ្មោះ​គឹ​ម ណា​វី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​កសិករ ស្ថិត​ក្នុងភូមិ​រទាំង ឃុំភូមិធំ ស្រុក​កៀនស្វាយ ។

បើ​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​បានឱ្យ​ដឹង​ថា ឈ្មោះ​គឹ​ម ណា​វី ជា​ឪពុក បាន​ប្តឹង​សមត្ថកិច្ច​ចោទ​ឈ្មោះ​វី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​កូន​បាន​ស្រែក​ឡូឡា​រករឿង​ក្រុម​គ្រួសារ និង​កាប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដូច​ជា​ទូរទស្សន៍​១៤​អី​ុ​ញ​១​គ្រឿង កង្ហារ​១​គ្រឿង និង​ទូ​ដាក់​ខោអាវ​១ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ឪពុក​ភ្លាម​​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​កូន រួម​នឹង​វត្ថុ​តាង​កាំបិតប៉័ងតោ​មួយ​ យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ ក្រោយ​សាកសួរ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕