ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស.ព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ សង្ស័យ​​​ធ្វើរឿង​ស្មានមិនដល់​លើ​ស្ពាន​ជ្រោយចង្វាកាលពី​៣​ថ្ងៃមុន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស.ព​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​អះអាង​ថា បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​​ពីលើ​

រាជធានី​ភ្នំពេញ​ ៖ ស.ព​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​អះអាង​ថា បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​​ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​រសៀល ថ្ងៃ​ទី​៦ ខែកញ្ញា​ឆ្នាំ​២០២២ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប​ហើយ និង​បង្ក​អោយ​​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នាំ​គ្នា​ស្រង់​ដើម្បី​ត្រួតពិនិត្យ ។

ហេតុការណ៍​ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ស.ព​ជនជាតិ​ចិន​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈប័ណ្ណសំគាល់ខ្លួន ឈ្មោះ​TSAI YAO TENG ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ។​ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ជនជាតិ​ចិន​រូប​នោះ​ស្នាក់​នៅ និង​ប្រកប​មុខ របរ​រក​អ្វី​នោះ​ឡើយ​។

តាម​ប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា ស.ពបុរស​ជនជាតិ​ចិន​រូប​នោះ ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ អណ្តែត​ទឹកទន្លេ​សាប តាំងពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា ឆ្នាំ​២០២២ មក​​ម៉្លេះ ហើយ​ស.ព​ចេះ​តែ​រសាត់​តាម​ខ្យល់ និង​ខ្សែទឹក​ហូរ​ចូល​ខាង​នៅ​សង្កាត់​ជ្រោយចង្វារ​ ។​ លុះ​នៅ​វេលា​ព្រឹក​ ស.ពបុរសរងគ្រោះ​​បាន​រសាត់​ចូល​ខាង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចាត់ចែង ជួល​គេ​អូស​ឡើង​ច្រាំង ដើម្បី​ទុក​អោយ​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។​ នៅ​ក្នុង​ខ្លួន​ស.ព​ជនរងគ្រោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ប័ណ្ណសំគាល់ខ្លួន​ជា​ច្រើន ដែល​បាន​បញ្ជាក់​ថា ស.ព​បុរស​រូប​នោះ ជា​ជនជាតិ​ចិន ។

តាម​ការ​ត្រួតពិនិត្យ សមត្ថកិច្ច បាន​សន្និដ្ឋាន ថា ស.ព​បុរស​ជនជាតិ​ចិន រូប​នោះ​បាន​ស្លា.ប់​ដោយសារ​តែ​ល.ង់ទឹក ។ សមត្ថកិច្ច មានការ​សង្ស័យ ថា ស.ព​ជនជាតិ​ចិន​រូប​នោះ ដែល​បាន​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​៣​ថ្ងៃមុន បន្សល់​ទុក​តែ​ស្បែកជើង​នៅ​លើ​ស្ពាន​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២ មាន​បុរស​ម្នាក់​បាន​មក​លើ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ បន្សល់​ទុក​តែ​ស្បែកជើង​មួយគូរ​ ។ ​បន្ទាប់​ពី​លោ.តទឹក​បុរស​រូប​នោះ ក៍បាន​លិច​បាត់​ទៅ​ក្នុង​ទន្លេ ។ ​លុះ​រំលង​មាន​៣​យប់ ស.ព​បុរសរូប​​នោះ​ក៏បាន​អណ្តែត​ឡើង​ហើយ ត្រូវ​បាន​សមត្ថកិច្ច​នាំ​គ្នា​ស្រង់​មក​ត្រួតពិនិត្យ ។ ​គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ​មាន​វិបត្តិ​អ្វី នោះ​ទេ បានជា​គិត​ខ្លី លោ.តទឹកបែប​នេះ​។​

បច្ចុប្បន្ន ស.ព​ជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ