ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​អា​ល្លឺ​ម៉​ង់​ ​​ជម្លៀស​អ្នកដំណើរ​ចេញ​​ក្រៅ​​ជា​​បន្ទាន់…

7 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ​៖ តាម​ប្រភពពី​ Metro បានឱ្យ​​ដឹង​ថា កាលពី​ថ្ងៃអាទិត្យ​កន្លង​​មក​នេះ នៅ​ព្រ​លាន​យន្តហោះ​​​ទីក្រុង Hamburg ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​​ធ្វើការ​ជម្លៀស​អ្នកដំណើរ​ចេញពី​ក្នុង​អគារ ក្រោយ​​​ពី​​មាន​មនុស្ស​ជាង​៦៨​នាក់ ​មាន​អារម្មណ៍​​​មិន​ស្រួលខ្លួន ព្រោះ​តែ​ខ្យល់​​ចេញ​ពី​ម៉ាស៊ីនត្រជាក់​ ។

ក្នុងហេតុការណ៍នេះ ត្រូវ​គេ​គិត​ថា ​នេះ​មក​ពី​ការ​លេច​​ចេញ​នូវ​សារធាតុ​កំប៉ុង ដែល​ជ្រៀប​ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​ម៉ាស៊ីន​ត្រជាក់​។
អ្នក​ដំណើរ​​ដែល​​រង់ចាំ​នៅ​ព្រ​លាន​យន្តហោះ​​​៩​​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ហើយ​ជា​ច្រើន​នាក់​ទៀត បាន​​ត្អូញត្អែរ​ពី​បញ្ហា​ធុំក្លិន​អាក្រក់ និង​ផ្សា​ភ្នែក​ ។

ភ្លាម​នោះ​ ប្រព័ន្ធ​ប្រកាស​អាសន្ន​បាន​​បន្លឺ​ឡើង ហើយ​មនុស្ស​ជាង១០០​​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​ក្នុង​អគារ ទៅ​កន្លែង​ចំណត​រថយន្ត ​។ ជើងហោះហើរ​ទាំងអស់ ​ត្រូវ​បាន​ផ្អាក ទាល់តែ​បញ្ហា​នោះ​ដោះស្រាយ​រួច ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​ ។