ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីវៀតណាម​​ប្រុងរៀបដាក់​ឱ្យ​ម៉ូយ ប៉ូលិសទៅ​ដល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​១​កូន​កញ្ចប់​ធំ ត្រូវ​​កម្លាំង​សមត្ថកិច្ចន​គរបាល​ច្បារ​អំពៅ​២ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ
ខណៈកំពុង​ត្រៀម​ចែកចាយ​លក់​បន្ត នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​​វេលា​ម៉ោង០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ​នេះ ។

ប្រភពឱ្យដឹងថា ស្ត្រី​​ខាងលើ​​​ឈ្មោះ​លី គឹ​ម​ហ៊ួ ហៅ​តើយ អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​វៀតណាម ​​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំ​ព​ញ ។

លោក​ទេព ប៉ូ​រ៉ា នាយ​ប៉ុស្តិ៍​ច្បារ​អំពៅ​២​បានឱ្យ​​ដឹង​ថា ក្នុង​ការ​ឃាត់ខ្លួននេះ​ ត្រូវបាន​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ម្សៅ​ក្រាម​.ស​ថ្លា ហៅ​​ម៉ា​ទឹកកក ១​កូន​កញ្ចប់​ធំ ។ ​បច្ចុប្បន្ន ជនសង្ស័យ រួមនិង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។