ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​រំពឹង​លើ​ទំហំ​ពាណិជ្ជកម្ម​ស្មើ​ជាង​8​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ​ឡាវ លោក Souphanh Keomixay បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ឡាវ​នឹង​ខិតខំ​ដើម្បី​ឈាន​ដល់កំណត់​ត្រា​ទំហំ​ពាណិជ្ជកម្ម​ស្មើ​៨,៩៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ ។

ប្រទេស​ឡាវ ៖ រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ​ឡាវ លោក Souphanh Keomixay បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ឡាវ​នឹង​ខិតខំ​ដើម្បី​ឈាន​ដល់កំណត់​ត្រា​ទំហំ​ពាណិជ្ជកម្ម​ស្មើ​៨,៩៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ ។

ប្រទេស​ឡាវ​នឹង​ធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បង្កើន​បរិមាណ​ការ​នាំ​ចេញ​របស់​ខ្លួន រហូត​ដល់​៤,៤៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​កំណត់​ការ​នាំ​ចូល​ស្មើ​៤,៤៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នា​ពេល​កន្លង​មក ។

គោលដៅ​របស់​រដ្ឋាភិបាល​ឡាវ ក៏​រួម​មានការ​បង្កើន​ឧស្សាហកម្ម​កែ​ច្នៃ និង​ផលិតផល​សិប្បកម្ម រហូត​ដល់​ប្រមាណ​៨៤៤,៧​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « ដើម្បី​ឈាន​ដល់​គោលដៅ​ទាំងនេះ រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ក្នុង​វិស័យ​ផលិតកម្ម និង​ត្រូវ​ប្រាកដ​ថា ផលិតផល គឺ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ជា​ពិសេស នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម​កែ​ច្នៃ និង​ឧស្សាហកម្ម​កាត់ដេរ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖ « យើង​ត្រូវ​ផ្តោត​លើ​គម្រោង​វា​រី​អគ្គិសនី​ចំនួន​១២ និង​ប្រាកដ​ថា គម្រោង​ទាំងនេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧» ។

រោងចក្រ​ថាមពល​ទាំងនេះ នឹង​មាន​សមត្ថភាព​រួម​បញ្ចូល​គ្នា​បង្កើត​អគ្គិសនី​ចំនួន​៤៦៨,៤៥​មេ​ហ្គា​វ៉ា​ត់ និង​អគ្គិសនី​ជា​មធ្យម​ប្រហែល​១.៨៧២,៩២​ប៊ី​លាន​វ៉ា​ត់​ក្នុង​១​ឆ្នាំ ។ នេះ​បើ​តាម​របាយការណ៍ ៕