ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា សុំ​ក្មេង​ស្រី​ម៉ា​ឡា​វី​2​នាក់​ធ្វើ​កូនចិញ្ចឹម

7 ឆ្នាំ មុន

កាលពី​ពេលថ្មី​ៗ​កន្លង​មក សារព័ត៌មាន​បរទេស​ផ្សាយ​ថា នាង​ម៉ា​ដូ​ណា តារាចម្រៀង​ដ៏​ល្បី​នៅ​លើ​ពិភពលោក បាន​បង្ហោះ​លើ​Instagram បង្ហាញ​រូបថត​របស់​ខ្លួន​ដឹក​ដៃ​ក្មេង​ស្រី​ភ្លោះ​ជនជាតិ​ម៉ា​ឡា​វី ជា​ក្មេង​

កាលពី​ពេលថ្មី​ៗ​កន្លង​មក សារព័ត៌មាន​បរទេស​ផ្សាយ​ថា នាង​ម៉ា​ដូ​ណា តារាចម្រៀង​ដ៏​ល្បី​នៅ​លើ​ពិភពលោក បាន​បង្ហោះ​លើ​Instagram បង្ហាញ​រូបថត​របស់​ខ្លួន​ដឹក​ដៃ​ក្មេង​ស្រី​ភ្លោះ​ជនជាតិ​ម៉ា​ឡា​វី ជា​ក្មេង​កំព្រា​ដែល​នាង​បាន​ទទួល​ចិញ្ចឹម​ចុង​ក្រោយ បន្ទាប់​ពី​ច្រើន​ឆ្នាំ​កន្លង​មក នាងទទួល​ក្មេង​ក្រីក្រ​ពី​ម៉ា​ឡា​វី ធ្វើ​ជា​កូនចិញ្ចឹម​ចំនួន​២​នាក់ រួច​មក​ហើយ ។

លើ Instagram តារាចម្រៀង​ម៉ា​ដូ​ណា បាន​សរសេរ​ថា «​បច្ចុប្បន្ន​អាច​បញ្ជាក់​ជា​ផ្លូវការ​ថា ខ្ញុំ​បាន​បញ្ចប់​ដំណាក់កាល​ក្នុង​ការ​ទទួល​ក្មេង​ស្រី​ម៉ា​ឡា​វី​មក​ចិញ្ចឹម​រួចរាល់ និង​មាន​អារម្មណ៍​ត្រេកអរ​ដែល​បាន​ពួក​គេ​ធ្វើ​ជា​ផ្នែក​មួយ​នៅ​ក្នុង​គ្រួសារ​របស់​យើង ។

ខ្ញុំ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ពលរដ្ឋ​គ្រប់​រូប​នៅ​ម៉ា​ឡេ​ស៊ី​ដែល​ជួ​យ​ជ្រោមជ្រែង​ធ្វើ​ឱ្យ​រឿង​ក្លាយជា​ការណ៍​ពិត និង​ស្នើ​សុំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ជួ​​យ​ផ្ដល់​ការ​គោរព​លើ​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួក​យើង​» ៕