ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ភេទ​ជា​ស្រី​រួមរ័ក​ជាមួយ​អ្នកទោស​ស្រីត្រូវ​ប្ដូរ​ឱ្យទៅ​នៅ​គុក​ជាមួយ​បុរស​វិញ

7 ឆ្នាំ មុន

«Metro» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Paris Green អ្នកទោស​ក្នុង​រឿង​ក្ដី​ឃាតក.ម្ម​នៅ​តំបន់​អេ​ឌី​ន​ប៊ើ​ក ប្រទេស​ស្កុ​តលែ​ន ត្រូវ​ផ្លាស់​ចេញពី​គុក​ស្ដ្រី​ទៅ​ឃុំឃាំង​ក្នុង​គុក​បុរស​វិញ ក្រោយ​ពី​មាន​របាយការណ៍​បញ្ជាក់​ថា

«Metro» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Paris Green អ្នកទោស​ក្នុង​រឿង​ក្ដី​ឃាតកម្ម​នៅ​តំបន់​អេ​ឌី​ន​ប៊ើ​ក ប្រទេស​ស្កុ​តលែ​ន ត្រូវ​ផ្លាស់​ចេញពី​គុក​ស្ដ្រី​ទៅ​ឃុំឃាំង​ក្នុង​គុក​បុរស​វិញ ក្រោយ​ពី​មាន​របាយការណ៍​បញ្ជាក់​ថា អ្នកទោស​ជា​ស្ដ្រី​កេ​ភេទ​រូប​នេះ​លួច​រួមរ័ក​ជាមួយ​អ្នកទោស​ស្រី​ផ្សេង​ទៀត ។

Paris Green ពី​ដើម​ឡើយ​ឈ្មោះ​«​ពី​ទ័​រ លែង​» ជា​បុរស ប៉ុន្ដែ​ជាប់​ទោស​នៅ​ក្នុង​គុក​ស្ដ្រី ដោយសារ​គេ​បញ្ជាក់​ថា ជា​មនុស្ស​កេ​ភេទ​ជា​ស្រី និង​កំពុង​រង់ចាំ​ទទួល​ការ​វះកាត់​ប្ដូរ​ប្រដាប់​ភេទ ។

នាង​Paris ត្រូវ​ជាប់គុក​រយៈពេល​១៨​ឆ្នាំ ក្រោយ​ពី​រួម​ជាមួយ​មិត្ដភក្ដិ​បុរស​២​នាក់​ទៀត សម្លាប់​បុរស អាយុ​៤៥​ឆ្នាំ​ម្នាក់ ។

«Daily Mail» កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ផ្សាយ​ថា អាជ្ញាធរ​ធ្លាប់​ប្ដូរ​Paris ចេញពី​គុក​ស្ដ្រី​ម្ដង​រួម​មក​ហើយ ក្រោយ​ពី​ទទួល​ការ​ចោទ ប្រកាន់​ថា លួច​រួមរ័ក​ជាមួយ​អ្នកទោស​ស្រី​ផ្សេង​ទៀត​ប៉ុន្ដែ​គឺជា​ការ​ផ្លាស់​ចេញពី​គុក​ស្ដ្រី​មួយ​ទៅ​គុក​ស្ដ្រី​មួយទៀត ដើម្បី​កុំឱ្យ​មាន​បញ្ហា ។ ចុង​ក្រោយ​អ្នកទោស​នោះ​បង្កកំហុស​ដដែល​នោះ​ទៀត ទើប​សម្រេចចិត្ដ​ឱ្យទៅ​នៅ​គុក​បុរស​វិញ ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា «​អ្នកទោស​ស្រី​ទាំងឡាយ​នៅ​ក្នុង​គុក​ត្រូវការ​រួមរ័ក ហើយ​Paris ជា​មនុស្ស​ម្នាក់​អាច​បំពេញ​បំណង​ដល់​ពួកនាង​» ៕