ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​ដូច​ហោះ ! ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​បុក​ដើម​ថ្កូវ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ទី​៥ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិៈ​ម៉ូតូ​ទៅ​បុក និង​ដើម​ថ្កូវ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទី​១-​ឈ្មោះ ឡេ​ង រចនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ ទី​២-​ឈ្មោះ រុន វ​ណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទាំង​ពីរ​នាក់​មាន​ទីលំនៅ ភូមិ​ហង្ស​ឈូក ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​៣,​ឈ្មោះ អេ​ង លី​ហាំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​រលាំង ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិៈ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-9313 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ក៏​ជ្រុល​ទៅ​បុក​នឹង​ដើម​ថ្កូវ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់  ។

ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ៕