ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត! ធ្វើការឱ្យរាល់ថ្ងៃ តែអត់ដឹង​​ គេ​​រត់​ចោលតាំង​កាលសោះ​​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​កម្មករ-​កម្មការិនី​​ជាង​៤០០​នាក់ ​​បម្រើ​​ការ​​នៅ​ក្នុង​រោ​ងចក្រ​កាត់ដេរ​យីហោ «ជុន ចាវ» ​មាន​ទីតាំង​​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ប្រមូលផ្ដុំ​គ្នា​​ធ្វើ​កូដកម្ម កាលពី​វេលា​

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​កម្មករ-​កម្មការិនី​​ជាង​៤០០​នាក់ ​​បម្រើ​​ការ​​នៅ​ក្នុង​រោ​ងចក្រ​កាត់ដេរ​យីហោ «ជុន ចាវ» ​មាន​ទីតាំង​​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ប្រមូលផ្ដុំ​គ្នា​​ធ្វើ​កូដកម្ម កាលពី​វេលា​ម៉ោង​០៨ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ ក្រោយ​ពេល​​ដល់​ថ្ងៃ​បើក​ប្រាក់​ខែ​ ស្រាប់តែ​ថៅកែ​​វេច​បង្វិច​រត់​ចោល​បាត់​ស្រមោល ហើយ​កម្មករ​ទាំង​អស់​នោះ មានការ​ជ្រួលច្របល់​ និង​ហួសចិត្ត​គ្រប់​ៗ​គ្នា ទើប​នាំ​គ្នា​តវ៉ា​ ដើម្បី​ទាមទារ​មកវិញ ​។

បើតាម​កម្មករ​ម្នាក់បាន​​និយាយ​ថា រោងចក្រ​​កាត់ដេរ​ខាងលើ​​ បាន​ដំណើរការ​យូរ​មក​​ហើយ មិន​ដែល​មាន​សញ្ញា​ណាមួយ​ថា​ នឹង​​ត្រូវ​ក្ស័យធន​នោះ​ឡើយ ឬ​ត្រូវ​បិទទ្វារ​នោះ​ឡើយ គឺ​​​ដំណើរការ​រហូត ។ ហើយ​ចុង​ក្រោយ​នេះ ​គឺត្រូវ​បើកប្រាក់ខែ​​នៅ​ក្នុង​ថ្ងៃ​សុក្រ ​ទី​១០ ​កុម្ភៈ ​ដែល​ក្នុង​កម្មករ​ម្នាក់​ៗ ត្រូវ​ទទួល​បាន​ចាប់ពី២០០​​ដុល្លាររ​​ឡើង​ទៅ​ ។ ​ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ ត្រូវ​បើក​ប្រាក់ខែ ស្រាប់តែ​បាត់​មិន​ឃើញ​​ថៅកែ ហើយ​បន្ទាប់មក​​ពួក​គេ​បាន​ទទួល​ដំណឹង​​ថា ថៅកែ​បាន​រត់​ចោល​កម្មករ​បាត់​​អស់​ហើយ ទើប​កម្មករ​ម្នាក់​ៗ​​មានការ​ជ្រួលច្របល់​ និង​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ដល់​ឡើយ​។

​ក្រោយ​ពេល​ថៅកែ​រត់​បាត់ ពួក​គេ​មិន​អាច​រក​អ្នក​ទទួលខុសត្រូវ​បាន​នោះ​ឡើយ តែលតោល​ដូច​ជា​ខ្លែង​ដាច់​ខ្សែ ម្យ៉ាងទៀត​គ្មាន​ប្រាក់​សម្រាប់​ទូទាត់​ថ្លៃ ជួល​ផ្ទះ​ស្នាក់​នៅ ការ​ចំណាយ​ក្នុង​ការ ធ្វើ​ដំណើរ​ទៅ​មក និង​ការ​ហូប​ចុក​ព្រមទាំង​ចំណាយ​ផ្សេង​ៗ​ទៀត​ឡើយ ។