ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​រាជធានី ស្នើ​ឱ្យ​អាជ្ញាធរ​យកចិត្តទុក​ដាក់ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ស្នើ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​យកចិត្តទុកដាក់ សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ស្នើ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​យកចិត្តទុកដាក់ សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ បោះ​បាយបិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​តាម​វត្ត​អា​រ៉ា​ម​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​អធិប​តិ​ភាព​លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​អោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ម៉ប់ សា​រិ​ន ក្នុង​នោះ​បាន​មាន​ប្រសាសន៍​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ដែល​បាន​ខិតខំ បង្ការ ទប់ស្កាត់ បទល្មើស​ព្រហ្មទណ្ឌ ពិសេស​បទល្មើស ឧក្រិដ្ឋ​ឱ្យ​មានការ​ថយ​ចុះ ។ ទន្ទឹម​នឹង​នេះ ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន បាន​ចំនួន​៨០​ករណី ក្នុង​នោះ​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន​បាន​៥៣​ករណី​។ បន្ថែម​ពី​នេះ​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​បាន​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់ អ្នក​លក់ដូរ​ចល័ត តាម​ដងផ្លូវ​សាធារណៈ និង​អ្នក​លក់ដូរ​នៅ​នឹង​កន្លែង ដោយ​បាន​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​ថែម​ទៀត​ផង​ដែរ​។

ជាមួយនឹង​ស្នាដៃ​ខាងលើ លោក​ម៉ប់ សា​រិ​ន បាន​សំណូមពរ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ យកចិត្តទុកដាក់ សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​អោយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ បោះ​បាយបិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​តាម​វត្ត​អា​រ៉ា​មនា​ពេល​ខាង​មុខ​។

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឡើង​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដោយ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​យកចិត្តទុកដាក់ សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ បោះ​បាយបិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ លោក មាន ចាន់​យ៉ា​ដា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ដោយនៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា​ខាង​មុខ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ នឹង​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​មួយ ដើម្បី​ដាក់​ចេញ​ជា​វិធានការ​ម៉ឺងម៉ាត់​មួយ​ចំនួន​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ បោះ​បាយបិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ នេះ ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​ចេញ​ជា​វិធានការ​ធ្វើ​យ៉ាងណា​អោយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​យ៉ាងណា​អោយ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​នៅ​ពេល​ខាង​មុខ​នេះ ដំណើរ​ទៅ​ដោយ​រលូន មាន​សន្តិសុខ សុវត្ថិ​ភាពល្អ បង្ក​ភាព​កក់ក្តៅ និង​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ