ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​១០០នាក់ ទទួលបានការព្យាបាល​​ឥតគិតថ្លៃ​ ក្នុង​ភូមិ​ដំណាក់​ធំ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ កុមារ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​សំ​ណា​ក់ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ ​(TYDA) កុមារ បុគ្គលិក​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់ ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)​

រាជធានីភ្នំពេញ ​៖ កុមារ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​សំ​ណា​ក់ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ ​(TYDA) កុមារ បុគ្គលិក​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់ ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)​ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ព្យាបាលជម្ងឺ​មាត់​ធ្មេញ ពី​សំណាក់​ក្រុមការងារ​ស្ម័គ្រចិត្ត​ចំនួន​៣៤​នាក់​ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន នា​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​ចុង​ស​ប្តា​ហ៍​នេះ​។

កាលពី​​ពេល​កន្លង​មក លោក​ ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ តែងតែបាន​គិតគូរ​ពី​សុខទុក្ខ​ និង​តម្រូវ​ការ​ផ្សេង​ៗ​របស់​កុមារ​នៅ​ក្នុង​អង្គការ​នេះ​ ដោយ​បាន​ផ្តល់​នូវ​សំលៀក​បំពាក់ សម្ភារ​សិក្សា និង​អំណោយ​ផ្សេង​ៗ​ដល់​ក្មួយ​ដើម្បី​ឱ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​និង​ភាព​កក់ក្តៅ​ក្នុង​ការ​កសាង​អនាគត​ដ៍​ប្រសើរ​ ។

លើស​ពី​នេះ​ លោក​ទាំង​២ ​បាន​គិត​​ពី​សុខភាព​របស់​សុខភាព​របស់​ក្មួយ​កុមារ​ៗ​ តាម​រយៈ​ការ​ចុះ​ពិនិត្យ​ និង​ព្យាបាល​មាត់​ធ្មេញ​ជូន​ពួក​គេ​ដោយ​ឥត​គិតថ្លៃ​ ។ ទាំង​អស់នេះ​បាន​ផ្តល់​នូវ​ការ​អាណិត​ស្រលាញ់​ស្រឡាញ់​កុមារ​ដោយ​ផ្តោត​សំខាន់​ទាំង​ផ្លូវ​កាយ​និង ផ្លូវ​ចិត្ត និង​គំនិត​ប្រាជ្ញា​រស់​ពួក​គេ​។

បុគ្គលិក​​និង​ប្រជាពលរដ្ឋ ប្អូន​ៗ​កុមារ​នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ដោយ​ពួក​គេ​ទទួល​បាន​ភាព​កក់ក្តៅ និង​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​ថែទាំ​សុខភាព​និង​ការ​សិក្សា​របស់​ពួក​គេ​។​និង​សូម​អរគុណ​ចំពោះ​សកម្ម​ភាព​មនុស្សធម៌​ដ៍​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ចំពោះ កុមារ បុគ្គលិក​និង​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​និង​ព្យាបាល​កុមារ​កំព្រា​ដោយ​ឥត​គិតថ្លៃ​នៅ​បណ្តា​អង្គការ​នានា​គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​មួយ​ចំនួន​របស់​សមាគម​TYDA​ដែល​រួម​មានការ​ចុះ​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​បណ្តា​ខេត្ត ការ​ចុះ​ពិនិត្យ​និង​ព្យាបាល​កម្មករ​កម្មការិនី ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​បណ្តា​រោងចក្រ ការ​ចុះ​អប់រំ​សុខភាព​តាម​សហគមន៍ និង​សកម្មភាព​ផ្សេង​ៗ​របស់​សមាគម​ ។