ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចក៏ហ៊ានម្ល៉េះមីង…!

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា កម្លាំង​​នគរបាល​​ស្រុក​កំ​រៀង​ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ កុម្ភៈ ស្ថិតត្រង់​​ចំណុច​​ផ្លូវ​ឈូក​​ពេជ្រ ​​ក្នុងភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​ពាក់​ព័ន្ធ​​ករណី​​ជួញដូរ​​ថ្នាំ​ញៀន​ ​។

ប្រភពឱ្យដឹងថា នារី​​សង្ស័យ​​ខាងលើ​ឈ្មោះ​វ៉ែន វួ​ច ​អាយុ​៥០​ឆ្នាំ មានទីលំនៅ​ក្នុង​​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន ត្រូវ​កម្លាំង​ដកហូត​វត្ថុ​តាង​ពី​ស្ត្រី​សង្ស័យ ​មាន​​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ICE(​ម៉ា​ទឹកកក​)​ចំនួន​៣៤​ថង់​តូច និង​២​ថង់​ធំ, លុយ​ដុល្លា​រ​ក្លែង​ក្លាយ​ចំនួន​២១,៧០០​ដុល្លារ​, លុយ​ខ្មែរ​ចំនួន​១៥៣,០០០​រៀល និង​លុយ​បាត​ចំនួន​១៨០​បាត​។

សមត្ថកិច្ច​​​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ​វ៉ែន វួ​ច ត្រូវ​បាន​ឃាត់ខ្លួន ​ពេល​កំពុង​​ណាត់​ជួ​ប​​ម៉ូយ ដើម្បី​ដោះ​ដូរ​ទំនិញ តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​ម្ដង ​។​ ស្ត្រី​រូប​នេះ ​គឺ​ជា​មុខសញ្ញា​ជូ​ញ​ដូរថ្នាំញៀន​​ដ៏ធំ​​មួយ​ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​​ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ។