ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​កូនបង្កើត​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃុំ​ភូមិធំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​ពាក្យបណ្ដឹង​របស់​ឪពុក​បង្កើត​ពី​បទ …

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃុំ​ភូមិធំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​ពាក្យបណ្ដឹង​របស់​ឪពុក​បង្កើត​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។

ជនសង្ស័យ​ឈ្មោះ វី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចំណែក​​ឪពុក​ឈ្មោះ គឹ​ម ណា​វី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឪពុក​បង្កើត​បាន​ប្តឹង​សមត្ថកិច្ច​ថា កូនប្រុស​បង្កើត​របស់​ខ្លួន​បាន​ឡូឡា រករឿង​គ្រួសារ និង​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដូច​ជា ទូរទស្សន៍​១៤​អ៊ិ​ញ​១​គ្រឿង កង្ហារ​១​គ្រឿង និង​ទូ​ដាក់​ខោអាវ​១ ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ព្រមទាំង​វត្ថុ​តាង​កាំបិតប៉័ងតោ រួច​នាំ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ដំបូង​រួច ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕