ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូសាលារាជធានីភ្នំពេញ ​បញ្ចប់ទស្សនកិច្ច នៅទីក្រុងហូជីមិញ ដែលជាទីក្រុងសម្ពន្ធ័ភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុង ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុង ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ត្រូវបានបញ្ចប់ នៅថ្ងៃទី៨កញ្ញានេះ​ ខណៈដែលលោក​អភិបាល និងលោកជំទាវ រួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុង​ពិធីសម្ពោធពិព័រណ៍ទីផ្សារណាត់ទេសចរណ៍​អន្តរជាតិ (ITE) លើកទី១៦ នៅទីក្រុងហូជីមិញ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២២។

មុនវិលត្រឡប់​មកភ្នំពេញវិញ លោក ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ ឯ.ឧ PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។

ឯ.ឧ PHAN VANMAI បានបង្ហាញនូវទឹកចិត្តស្និតស្នាល និងស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះឯ.ឧឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញចំពេលនៃការបើកសម្ពោធពិព័រណ៍ផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE) លើកទី១៦សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញទីផ្សារទេសចរណ៍​ ឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។

ឯ.ឧ PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,សុខាភិបាល​ អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។

ជាមួយគ្នានោះដែរ ឯ.ឧ ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់ឯ.ឧ PHAN VAN MAI ទៅលើការផ្តល់ឧិកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយះការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគដើម្បីអោយអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។

ឯ.ឧអភិបាល ក៏បានអបអរសាទរផងដែរចំពោះការលើកឡើងរបស់ឯ.ឧPHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀតដើម្បីកាត់បន្ថយចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញ មកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាម ដែលការចំណាយជាបន្ទុករបស់ភាគីវៀតណាម ផងដែរ។

នៅព្រឹកថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញនៅមុនពេលចេញដំណើរពីទីក្រុងហូជីមីញសាធារណៈរដ្ឋសង្គមនិយមវៀតណាម មុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី៨កញ្ញា គណៈប្រតិភូសាលា រាជធានីភ្នំពេញ ដែលដឹកនាំដោយឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯ.ឧ NGUYEN VAN NEN លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ។

ឯ.ឧអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនៈកិច្ចប្រកប​ដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម​ពិសេស​នៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ពន្ធ័ភាពនឹងគ្នា។

ឯ.ឧ NGUYEN VAN NEN បានកោតសរសើរចំពោះកិច្ច សហប្រតិបត្តិការរវាងទីក្រុង ហូជីមីញ និងរាជធានីភ្នំពេញលើវិស័យជាច្រើន មាន​ទេសចរណ៍​ ពាណិជ្ជកម្ម,សុខាភិបាល,អប់រំ,វប្បធម៌ ជាដើម ដែលផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងយើងទាំង២ រួមចំណែក​អភិវឌ្ឍន៍ទីក្រុងទាំង២ អោយកាន់តែល្អប្រសើរឡើងថែមទៀត និងរឹតចំណងមិត្ត ភាព សាមគ្គីភាពកាន់តែស្អិតរមួតរវាងទីក្រុងទាំង ២ផងដែរ។

ក្នុងដំណើរចូលជួប​សំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មានការចូលរួមពីឯ.ឧ សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ