ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ស្ត្រី​និង​កីឡា​រត់​ដើម្បី​សេចក្ដី​ស្រឡាញ់​នៅ​កោះ​ពេជ្រ​មាន​អ្នកចូលរួម​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ស្ត្រី​និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រឡាញ់​ដែល​រៀបចំ​ឡើង​ដោយ​គណៈ​ក​មា្ម​ធិ​ការ​ស្ត្រី និង​កីឡា​នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ កាលពី​ព្រឹកថ្ងៃ​ទី​១២ កុម្ភៈ កន្លង​មកនេះ បាន​ទទួល

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ស្ត្រី​និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រឡាញ់​ដែល​រៀបចំ​ឡើង​ដោយ​គណៈ​ក​មា្ម​ធិ​ការ​ស្ត្រី និង​កីឡា​នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ កាលពី​ព្រឹកថ្ងៃ​ទី​១២ កុម្ភៈ កន្លង​មកនេះ បាន​ទទួលជោគជ័យ​យ៉ាង​ខ្លាំង ដោយ​មាន​អ្នកចូលរួម​រត់​ជិត​៤​ពាន់​នាក់ ។

លោកស្រី​ម៉ក់ វណ្ណ​ស៊ី​ថា ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​ស្ត្រី និង​កីឡា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​មួយ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឡើង​ដើម្បី​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ សំខាន់
ដើម្បី​ចូលរួម​ចំណែក​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​យុវវ័យ​ដែល​តែង​ច្រឡំ​ថា ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ដូច្នេះ​នេះ​ជា​យុទ្ធនាការ​កែប្រែ​ឥរិយា​បទយុវវ័យ​តាម​រយៈ​កីឡា ។

មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍​មួយ​នេះ​សំខាន់​បំផុត​មិន​សំដៅ​ទៅ​លើ​ការ​ចាញ់​ឈ្នះ​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​កីឡា​និង​ការ​ចែករំលែក​សេចក្ដី​ស្រឡាញ់​របស់​ក្រុម​គ្រួសា​កីឡា​ក៏​ដូច​ជា​ស្វែងរក​មូលនិធិ​ទិញ​សម្ភារ​សិក្សា និង​កីឡា​យក​ទៅ​ចែក​ជូន​នៅ​តាម​សាលារៀន ដែល​កំពុង​តែ​មានការ​ខ្វះខាត ។ សម្រាប់​ការ​ប្រកួត​នេះ បើ​ទោះជា​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​មាន​ចំណាត់ថ្នាក់​មែន ប៉ុន្តែ​មិន​មាន​រង្វាន់​អ្វី​ជា​ធំដុំ​នោះ​ទេ គ្រាន់តែ​ជា​រង្វាន់​លើកទឹកចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ ។

វិញ្ញាសា​រត់​៥​គីឡូម៉ែត្រ​នារី​អាយុ​ក្រោម​១៧​ឆ្នាំ លេខ​១​បាន​ទៅ​កញ្ញា​បូរ សំណាង​, លេខ​២-​បូរ ស៊ុន​ណា​រី​, លេខ​៣-​ប៉ែន សីហា​, លេខ​៤-​ផល រតនា និង​លេខ​៥-​ថន សុ​ម៉ា​វ​ត្តី ។ ផ្នែក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ លេខ​១​បាន​ទៅ​យុវជន​ផាត សុភា​ត​, លេខ​២-រឿ​ន រតនៈ​, លេខ​៣-​ឃ្លាំង បេ​ប៊ុ​ន​ណា​រ៉ា​, លេខ​៤-​ថូ គ​ន្ធី និង​លេខ​៥-​សួន សុខ​ខេ​ង ។

វិ​ញ្ញា​រត់​៥​គីឡូម៉ែត្រ​អាយុ​១៨​ឆ្នាំ​ឡើង​ផ្នែក​បុរស លេខ​១​បាន​ទៅ​លោក​ឈុ​ន ប៊ុ​ន​ថន​, លេខ​២-​យស់ សុ​វ​ណ្ណា​រ៉ា​, លេខ​៣-​ជនជាតិ​ជប៉ុន​ឈ្មោះ Hiro shi Ake, លេខ​៤-​ជា កុក​ហុង និង​លេខ​៥-​ជា​ជនជាតិ​ជប៉ុន ឈ្មោះ​Yaki ។ ផ្នែក​នារី​អាយុ​១៨​ឆ្នាំ​ឡើង លេខ​១​បាន​ទៅ​កញ្ញា​កែវ ម៉ា​លី​ន​, លេខ​២-​ឈេ​ន ភក្ត្រា​, លេខ​៣-​សៀង ភក្ត្រា​, លេខ​៤-​ហ៊ុន ច័ន្ទ​បូរ​មី និង​លេខ​៥-​យូ ចរិយា ៕