ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​បាន​ត្រូវ​អ្នកដំណើរ​ចុះ​បត់ជើង​ប្រទះ​ឃើញ នៅ​ក្នុង​ព្រៃ​ត្រែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ខាងកើត

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​បាន​ត្រូវ​អ្នកដំណើរ​ចុះ​បត់ជើង​ប្រទះ​ឃើញ នៅ​ក្នុង​ព្រៃ​ត្រែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ខាងកើត​ស្ពាន លី យ៉ុ​ង​ផាត់ ហួស​រង្វង់​មូល​ទី​១ ស្ថិត​ក្នុងភូមិ​ព្រែក​តា​រដ្ឋ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​បញ្ជាក់​ទៀត​ថា សាកសព​បុរស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើ សមត្ថកិច្ច​សង្ស័យ​បឋម​ថា​អាច​ជា​ករណី​បាញ់​សម្លាប់​ធ្វើ​អត្តឃាត ព្រោះ​នៅ​ក្បែរ​សាកសព​ឃើញ​មាន​កាំភ្លើងខ្លី​មួយ​ដើម ហើយ​សព​មាន​ស្នាម​បាញ់​ធ្លុះ​សៀតផ្កា ។

យ៉ាងណា​ក៍ដោយ នៅ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល​វិច័យ ៕