ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ​សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញសម្ពោធស្ពានកោះធំ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​តាមកម្មវិធីដែលបានគ្រោងទុក​ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៧​ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើ​បា្រស់​ជាផ្លូវការស្ពានកោះធំ ។

ខេត្តកណ្តាល ៖ ​តាមកម្មវិធីដែលបានគ្រោងទុក​ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៧​ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើ​បា្រស់​ជាផ្លូវការស្ពានកោះធំ ។

សូមបញ្ជាក់ថា ស្ពានកោះធំ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ មីនា​ ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី​ និងត្រូវបានចាក់បេតុង​តភ្ជាប់​នៅថ្ងៃទីទី០៨​ សីហា​ ២០១៦​ដោយសម្តេចតេជោ​ ហ៊ុន សែន​ ផងដែរ។

ស្ពានកោះធំនេះមានប្រវែងសរុប​ ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ ​លានដុល្លារអាមេរិក ​ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន​ និងថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជាប្រមាណជា ​ ២.៨លានដុល្លារអាមេរិក។ ​ស្ពាននេះមានទីតាំងចាប់ពីត្រង់គីឡូម៉ែត្រលេខ​ ៥៨+២០០ ស្ថិតលើផ្លូវជាតិលេខ២១ ​ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ​ តភ្ជាប់ពីផ្លូវជាតិលេខ២១ ពី​ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ​ដែលជាផ្លូវប្របមាត់ទន្លេ​នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ​ឃុំជ្រោយតាកែវ​ ស្រុកកោះធំ ៕