ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទិញ​លំនៅ​ឋាន​ខុសច្បាប់

7 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ អូស្ត្រាលី​កំពុង​ជំរុញ​ឲ្យ​មានការ​លក់​លំនៅ​ឋាន ដែល​បាន​ទិញ​ខុសច្បាប់​ដោយ​ជនបរទេស ក្នុង​តម្លៃ​ជាង​៧៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រទេស​អូស្ត្រាលី ៖ អូស្ត្រាលី​កំពុង​ជំរុញ​ឲ្យ​មានការ​លក់​លំនៅ​ឋាន ដែល​បាន​ទិញ​ខុសច្បាប់​ដោយ​ជនបរទេស ក្នុង​តម្លៃ​ជាង​៧៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ទីក្រុង​កង់​បេ​រ៉ា​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ផាកពិន័យ ឬ​អាច​ឈាន​ដល់​ការ​ឃុំឃាំង​ជនបរទេស​ដែល​រំលោភច្បាប់​។ ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​ពួក​គេ​ទិញ​លំនៅ​ឋាន​ថ្មី និង​មិនមែន​ជា​លំនៅ​ឋាន​ដែល​មាន​ម្ចាស់​រួច​ហើយ​។

តម្លៃ​អចលនទ្រព្យ​បាន​កើនឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស នៅ​ទីក្រុង​ស៊ី​ដ​នី និង​មែ​ល​បូ​ន ដែល​លទ្ធភាព​ទិញ​ផ្ទះ​ក្លាយទៅជា​បញ្ហា​នយោបាយ​ដ៏​សំខាន់ ។

ហិ​រ​ញ្ញិ​ក លោក Scott Morrison បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ការ​លក់​ដោយ​បង្ខំ​មាន​ចំនួន​៦១ ស្មើនឹង​១០៧​លាន​ដុល្លារ​អូស្ត្រាលី ខណៈ​មនុស្ស​៣៦​នាក់​ផ្សេង​ទៀត​ជ្រើសរើស​ការ​លក់​ដោយ​មានការ​ស៊ើបអង្កេត ។

លោក​ថ្លែង​ថា ៖ « រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​ច្បាប់​ដើម្បី​ឱ្យ​ជនបរទេស ដែល​មាន​អចលនទ្រព្យ​ខុសច្បាប់​ក្នុង​ប្រទេស​អូស្ត្រាលី អាច​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ និង​បោះបង់​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ទាំងនោះ » ។

ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​បញ្ជី គឺ​ស្មើនឹង​២៥​នាក់ ដែល​ត្រូវ​បាន​លក់​ដោយ​បង្ខំ​។ ចំណែក​ជនជាតិ​ដទៃ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​មាន​ដូច​ជា ចក្រភព​អង់គ្លេស ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី ។

នៅ​ក្រោម​របប​នេះ ជនបរទេស​ដែល​ទិញ​អចលនទ្រព្យ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​អូស្ត្រាលី ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​១៣៥.៥០០​ដុល្លារ​អូស្ត្រាលី​សម្រាប់​បុគ្គល​ម្នាក់ និង​៦៧៥​ពាន់​ដុល្លារ​អូស្ត្រាលី​សម្រាប់​ក្រុមហ៊ុន ៕