ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​តាម​រយះ​កោះសន្ដិភាព​ជួយ​ទារិកា​អាយុ​១៣​ថ្ងៃ​ម្ដាយ​ស្លា.ប់

14 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ អំណោយ​របស់សប្បុរសជន​ជា​ថ្មី​ទៀត ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព​នាំ​យក​ទៅ​ប្រគល់​ដល់​អ្នក​ចិញ្ចឹម​ទា​ រិកា​អាយុ​ជាង​១០​ថ្ងៃ ដែល​ត្រូវ​ឪពុក​ចិត្ដអន្យតិរ្ថិយ​វាយ​ម្ដាយ​ឱ្យ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២ មក​រាកន្លង​ទៅ ។ អំណោយ​ជា​ទឹកប្រាក់សរុប​មាន​ចំនួន​១៨​ម៉ឺន​រៀល​និង​១០ដុល្លារ​ត្រូវ​បាន​ ប្រគល់​ជូន​ស្ដ្រី​ឈ្មោះ​ហេង ស្រី​និច្ច ដែល​ត្រូវជា​ភរិយា​របស់​ឈ្មោះ​សុក និមល​ប្អូនបង្កើត​របស់​ស្ដ្រី​រង​គ្រោះ​ដែល បាន​ស្លា.ប់ ដោយសារ​ប្ដី​វាយ​ទាំង​សរសៃ​ខ្ចី ទើប​ឆ្លងទន្លេ​បាន​ជាង​១០​ថ្ងៃ គឺ​ស្ដ្រី​ឈ្មោះ​សុខ វ៉ា​ន់​នី ។

ខេត្ដកំពង់ឆ្នាំង ៖ អំណោយ​របស់សប្បុរសជន​ជា​ថ្មី​ទៀត ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព​នាំ​យក​ទៅ​ប្រគល់​ដល់​អ្នក​ចិញ្ចឹម​ទា​រិកា​អាយុ​ជាង​១០​ថ្ងៃ ដែល​ត្រូវ​ឪពុក​ចិត្ដអន្យតិរ្ថិយ​វាយ​ម្ដាយ​ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​២ មក​រាកន្លង​ទៅ ។ អំណោយ​ជា​ទឹកប្រាក់សរុប​មាន​ចំនួន​១៨​ម៉ឺន​រៀល​និង​១០ដុល្លារ​ត្រូវ​បាន​ប្រគល់​ជូន​ស្ដ្រី​ឈ្មោះ​ហេង ស្រី​និច្ច ដែល​ត្រូវជា​ភរិយា​របស់​ឈ្មោះ​សុក និមល​ប្អូនបង្កើត​របស់​ស្ដ្រី​រង​គ្រោះ​ដែល បាន​ស្លាប់ ដោយសារ​ប្ដី​វាយ​ទាំង​សរសៃ​ខ្ចី ទើប​ឆ្លងទន្លេ​បាន​ជាង​១០​ថ្ងៃ គឺ​ស្ដ្រី​ឈ្មោះ​សុខ វ៉ា​ន់​នី ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ម្ដាយ​ទារិកា​អាយុជាង​១០​ថ្ងៃ​បាន​ស្លាប់​ទៅជីដូន​ឈ្មោះ​កែ ម៉ឺន បាន​យក​ចៅ (​ទារិកា​) មក​ចិញ្ចឹម រួម​ទាំងបង​របស់​ទារិកា​ឈ្មោះ​គង់ គឹ​ម​ឡា​ង អាយុ១០​ឆ្នាំ​ម្នាក់​ទៀត ប៉ុន្ដែ​ដោយ​ជីដូន​ពុំ​មាន​លទ្ធភាព​ចិញ្ចឹម ទើប​សំរេច​ឱ្យ​កូន​ប្អូន​ដែល​ត្រូវជាម្ដាយមីង​ទារិកា​នេះ​ដែរ ដែល​ម្ដាយមីង​នោះរៀប​ការ​ពីរ​ឆ្នាំ​ហើយ​មិន​មានកូន​ទេ​។ អំណោយ​របស់​សប្បុរសជន​ដែល​បានប្រគល់​ជូន​នៅ​ថ្ងៃ​ទី​៩ ខែមករា គឺ​បានការឧបត្ថម្ភ​ពី​សប្បុរសជន​រួម​មាន ១-​លោក​ទ្រី​វ ជីវ៉ា អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍​វើ​លដ៍​ផ​ប ១០​ម៉ឺន​រៀល ២-​លោកស្រី​ទេព វ៉ា​នី​ដា ៥​ដុល្លារ ៣-​លោកស្រី​តាំង ស្រី​ពៅ ៥​ដុល្លារ ៤-​លោក ស្រី​សួន ជុ​ឡា ២០.០០០​រៀល ៥-​លោកស្រី អ៊ុ​ង ទេព​ភិ​រុណ ១០.០០០​រៀល ៦-​លោក ស្រី​ហូរ បំពេញ ១០.០០០​រៀល ៧-​កញា សុខ លី​ន​ណា ១០.០០០​រៀល ៨-​លោកស្រី ហាស់ សុ​ខុន ៥.០០០​រៀល ៩-​កញា​ព្រាប សា​វិ​ន ៥.០០០​រៀល និង​១០-​លោក​សេង គី​លក់​ទា​ខ្វៃ​នៅ​ច្បារ​អំពៅ​១ ផ្ទះ​លេខ​៤០​Eo ផ្លូវជាតិ​លេខ​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ឧបត្ថម្ភ​ប្រាក់​ចំនួន២០.០០០​រៀល ។
សូម​រំលឹក​ថា ប្ដី​ចិត្ដ​ទុរយស​ឈ្មោះ​អ៊ុ​ន សៅ​មាន ហៅ​ណា​ងបាន​វាយ​ប្រពន្ធ​សរសៃ​ខ្ចី ទើប​ឆ្លងទន្លេ​បាន​ជាង​១០​ថ្ងៃបណ្ដាល​ឱ្យស្លាប់​កាលពី​ថ្ងៃ​ទី​២ មក​រា រួច​ប្ដី​រូប​នោះ​បានគេចខ្លួន​បាត់​បន្សល់​ទុក​ទារិកា​ទើប​កើត​បានជាង​១០​ថ្ងៃ​ឱ្យ​ជីដូន​ចិញ្ចឹម​យ៉ាង​វេទនា​។ ក្រោយ​ពី​បាន​ទទួល​អំ​ណាយ​ជា​លើក​ទី​២ ស្ដ្រី​ឈ្មោះ​ហេង ស្រី​និច្ច ដែល​ត្រូវជា​ម្ដាយមីង មាន​សេចក្ដី​ត្រេកអរ​ថ្មី​ទៀត  និង​បាន​បួងសួង ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ជួយ​ថែរក្សា​ដល់ សប្បុរសជន​ទាំងអស់ សូម​ជួប​តែ​សេចក្ដីសុខ សេចក្ដីចំរើន​រកស៊ី​មានបាន​កុំបី​ឃ្លៀងឃ្លាតឡើយ ៕