ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផលិតករ​ថា រឿង «​វិកល​ច​រឹត​» នឹង​ចាប់ផ្តើម​ចាក់បញ្ចាំង​តាម​បណ្តា​ខេត្ត​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​សាច់​រឿង «​វិកលចរិត​» មាន​ភាព​ប្រទាក់ក្រឡា​គ្នា​តាំងពី​ដើមរឿង​ដល់ទី​បញ្ចប់រឿង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ភ្ញាក់ផ្អើល​ជាមួយនឹង​រឿង​ខ្មែរ​មួយ​នេះ កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ ។ មុន​នេះ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​សាច់​រឿង «​វិកលចរិត​» មាន​ភាព​ប្រទាក់ក្រឡា​គ្នា​តាំងពី​ដើមរឿង​ដល់ទី​បញ្ចប់រឿង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ភ្ញាក់ផ្អើល​ជាមួយនឹង​រឿង​ខ្មែរ​មួយ​នេះ កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ ។  មុន​នេះ​ផលិតករ​បាន​សម្រេច​ដាក់​បញ្ចាំង​ជា​ផ្លូវការ​តាម​ខេត្ត​មួយ​ចំនួន​។

ការ​ពាំនាំ​ខ្សែ​រឿង​ដែល​ល្បី និង​កក្រើក​ដល់​មហោស្រព​ភាពយន្ត​នៅ​ប្រទេស​ចិន​ទៀត​នោះ​ពិតជា​បាន​បន្ថែម​ល្បឿន​ទាក់ទាញ​អ្នក​ខេត្ត​នៅ​កម្ពុជា​មួយអន្លើ​បន្ថែម​ទៀត ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​មួយ​នេះ​ហើយ មក​កៀក​ភូមិ​ស្រុក​របស់​ពួក​គេ​។

លោក ហ៊ុយ យ៉ា​ឡេ​ង ផលិតករ​ក្នុង​ខ្សែ​រឿង «​វិកល​ច​រឹត​» និង​ជា​តួអង្គ​វិកល​ច​រឹត​ផ្ទាល់​តែ​ម្តង បាន​ថ្លែង​ឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​នៅ​ពេល​ដាក់​បញ្ចាំង​នៅ​រោងកុន​នៃ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ កន្លង​ទៅ ក្រោម​ការ​កោតសរសើរ​ពី​ទស្សនិកជន​រួច​មក ជា​គោលការណ៍​បន្ត​ទៀត​លោក​ក៏​បាន​រៀបចំ​កម្មវិធី​ចាក់​បញ្ចាំង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​តាម​ផែនការ​ដែល​គ្រោងទុក​។

លោក​ថា នេះ​ជា​ការ​ចង់ឱ្យ​បងប្អូន​នៅ​តាម​បណ្តា​ខេត្ត​ដែល​មិន​ទាន់​បាន​ទស្សនា​អាច​មក​ជាវ​សំបុត្រ​នៅ​តាម​រោងកុន​ប្រចាំ​ខេត្ត​ដែល​បាន​រៀបចំ​រួច​ជា​ស្ថាពរ នឹង​មក​កៀក​ភូមិ​ស្រុក​លោក​អ្នក​ហើយ​។

លោក​ថា តាម​រយៈ​រឿង​ដែល​ទើប​ទទួល​ពាន​ពី​បរទេស​ថ្មី​ៗ​នេះ បងប្អូន​និង​ជួយ​គាំទ្រ​ជា​បន្ត​ទៀត​។ ចំពោះ​ពេលវេលា​បញ្ចាំង​តាម​កាលកំណត់​រួម​មាន​ចាប់ពី​ថ្ងៃ​ទី​១១ កុម្ភៈ តទៅ​នៅ​ខេត្តបាត់ដំបង បញ្ចាំង​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ​, ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃ​១៨ ដល់​ថ្ងៃ​ទី​១៩ នា​រោង​ភាពយន្ត KL3D និង​ខេត្តបន្ទាយមានជ័យ នឹង​ចាក់​បន្ត​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ខាង​មុខ​នេះ​។

ដូចនេះ​សម្រាប់​បងប្អូន​ដែល​ទទ្ទឹង​រង់ចាំ​ទស្សនា​រឿង​នេះ អាច​លៃលក​ពេល​មក​កក់ និង​ទិញ​សំបុត្រ​តាម​ការ​កំណត់​រយៈពេល​មាន​កំណត់ ហើយ​ផលិតកម្ម​មា​តុ​ចក្រ​ហ្វី​ម និង​រិះរក​គំនិត​ថ្មី​ៗ​បន្ត​ទៀត សម្រាប់​ផលិត​កុន​ខ្មែរ​ឱ្យ​ទាក់ចិត្ត​អ្នក​ទស្សនា​ដូច​រឿង​មុន​ៗ​ជា​បន្ត​ទៀត សុំ​តែ​ការ​ជួយ​លើកទឹកចិត្ត​ពី​ខ្មែរ​យើង​ដូច​គ្នា​៕