ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​សួត​អូស្ត្រាលី​អាយុ​90​ឆ្នាំ​ត្រូវ​សារមន្ទីរ​សត្វ​ទឹក​សម្លា.ប់

7 ឆ្នាំ មុន

ត្រី​សួត​ពូជ​ត្រី​អូស្ត្រាលី (Australian Lungfish) ជា​ត្រី​ចំណាស់​អាយុ​៩០​ឆ្នាំ ត្រូវ​សារមន្ទីរ​សត្វ​ទឹក «Shedd Aquarium» ក្រុង​ស៊ី​កា​ហ្គោ រដ្ឋ​អុ​ី​លី​ណ​យ​សហរដ្ឋអាមេរិក សម្លា.ប់​ដោយ​ដាក់​ថ្នាំ​សន្លប់​ហួស​កម្រិត​ទៅ​ក្នុង​

ត្រី​សួត​ពូជ​ត្រី​អូស្ត្រាលី (Australian Lungfish) ជា​ត្រី​ចំណាស់​អាយុ​៩០​ឆ្នាំ ត្រូវ​សារមន្ទីរ​សត្វ​ទឹក «Shedd Aquarium» ក្រុង​ស៊ី​កា​ហ្គោ រដ្ឋ​អុ​ី​លី​ណ​យ​សហរដ្ឋអាមេរិក សម្លាប់​ដោយ​ដាក់​ថ្នាំ​សន្លប់​ហួស​កម្រិត​ទៅ​ក្នុង​អាង​ទឹក​របស់​វា ព្រោះ​យល់​ថា​វា​មាន​អាយុ​ចាស់​ណាស់​ទៅ ហើយ ។

«CBS NEW» របស់​អា​មេ​រិ​ក​ចុះ​ផ្សាយ​ដោយ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សារមន្ទីរ​ថា ហេតុផល​សម្លាប់​ត្រី​សួត​អូស្ត្រាលី ព្រោះ​វា​មាន​អាយុ​ច្រើន ។ ត្រី​សួត​ចំណាស់​អូស្ត្រាលី​មាន​ដងខ្លួន​ប្រវែង​១,២​ម៉ែត្រ និង​ទម្ងន់​១១,២៥​គីឡូក្រាម បាន​បង្ហាញ​អាការ​មិនសូវ​ល្អ ដោយ​ឈប់​ស៊ី​ចំណី រួម​ទាំង​ការ​ធ្វើ​ចលនា​របស់​អវយវៈ​ចុះ​ខ្សោយ​ដូច្នេះ​ហើយ​សារមន្ទីរ​សត្វ​ទឹក​សម្រេចចិត្ត​សម្លាប់​វា​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៧ ។

លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ត្រី​ចំណាស់​នោះ​បង្ហាញ​ថា អាការ​ដែល​កើតឡើង​ស្រប​តាម​អាយុកាល​ត្រី​ជាង​៩០​ឆ្នាំ ដោយ​ផ្អែក​លើ​ទិន្នន័យ​របស់​សារមន្ទីរ ។ លោក​ប្រ៊ី​ដ​ជែ​ត ស៊ី ខូ​លី​ន ប្រធាន​សារមន្ទីរ​សត្វ​ទឹក​និយាយ​ថា ត្រី​ដែល​ចំណាយពេល​យូរ​នៅ​ក្នុង​ទឹកបាន​បង្កើត​ចំណុច​សង្ស័យ​ដល់​អ្នកទេសចរ​ដែល​ចូល​ទស្សនា និង​អាច​សន្និដ្ឋាន​បាន​ថា​ថាមពល​រាង​កាយ​វា​ចុះ​ខ្សោយ​ស្រប​តាម​វ័យ ៕