ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ថា CPP អត់​បាន​គាបសង្កត់​លោក សម រ​ង្ស៊ី​ឲ្យ​លាលែង​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​( CPP) មិន​បាន​គាបសង្កត់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​បក្ស​នោះ​ទេ ។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​( CPP) មិន​បាន​គាបសង្កត់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​បក្ស​នោះ​ទេ ។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ដែល​ប្រាប់​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

បើ​តាម​លោក សុខ ឥ​សាន «​លោក សម រ​ង្ស៊ី លាលែង​ជា​សិទ្ធិ​របស់​លោក ឬ​ក៏​មាន​បញ្ហា​ផ្ទៃក្នុង តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ មិន​បាន​គាបសង្កត់​គាត់​ទេ​។​ប្រធាន​គណបក្ស​ទាំងអស់​នឹង​អនុវត្ត​ច្បាប់​នេះ ។ គាត់​ដឹងខ្លួន​គាត់ មានទោស ទើប​គាត់​លាលែង​»៕