ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ចូល​មក​ដល់​ អាជី​វ​ករ​សប្បាយចិត្ត​ក្នុង​ការ​លក់​ដូរ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង មានការ​មមារ​ញឹក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ឈាន​​ចូល​មក​ដល់ ជា​ពិសេស​អាជីវករ​ដែល​លក់ដូរ​នំចំណី…


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង មានការ​មមារ​ញឹក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ឈាន​​ចូល​មក​ដល់ ជា​ពិសេស​អាជីវករ​ដែល​លក់ដូរ​នំចំណី ដូច​ជា​នំ អន្សមជ្រូក អន្សមចេក នំ​ពងអន្សង នំក្រូច នំគម នំចាំង និង​ម្ហូបអាហារ​ដាក់​តាំង​លក់​ជា​ហូរហែ ខណ​:​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទិញ​យ៉ាង​មមារ​ញឹក ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ នី​ត អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​តែងតែ​ធ្វើ​នំ​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​មាន​អ្នកខ្លះ​ទៀត​លក់​នៅ​ក្នុង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ដោយ​ក្នុង​១​ថ្ងៃ​ៗ លក់​រហូត​ដល់​ថ្ងៃត្រង់​ទើប​ដាច់​អស់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខិត​ជិត​ចូល​មក​ដល់ ការ​លក់ដូរ​មាន​សន្ទុះ​ខ្លាំង​ជាង​មុន ដោយ​ក្នុង​១​ថ្ងៃ​ៗ លក់​ត្រឹមតែ​ម៉ោង​៩ ដល់​១០​ព្រឹក​គឺ​ដាច់​អស់​តែ​ម្តង​។ គាត់​ពិតជា​សប្បាយ​​រីករាយ ដោយ​ការ​លក់ដូរ​នំចំណី​មានការ​លក់ដូរ​ដាច់​គួរ​ឱ្យ​កត់សម្គាល់ ។

គាត់​បញ្ជាក់​ថា ក៏​មាន​អ្នក​កុម្ម​ង់​ទិញ​នំអន្សមចេក និង​នំអន្សមជ្រូក​ទុក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដោយ​ពួក​គាត់​អត់​បាន​វេច​ខ្លួនឯង​នោះ​ទេ ។ ចំណែក​អាជីវករ​លក់ដូរ​ម្ហូបអាហារ បន្លែ ត្រី​សាច់ មានការ​លក់ដូរ​ដាច់​ជាង​សព​ដង ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មមារ​ញឹក​យ៉ាង​ខ្លាំង ស្ទើរតែ​រក​ពេលទំនេរ​មិន​បាន​នោះ​ឡើយ ហើយ​ពួក​គាត់​ក៏​ត្រៀម​ទំនិញ​បន្ថែម​ទៀត ទុក​លក់ដូរ​ឱ្យ​អតិថិជន​នា​ថ្ងៃ​ខាង​មុខ ទោះបីជា​កាលពី​កន្លង​មក​ហាក់ដូចជា​ស្ងាត់​ភ្ញៀវ​បន្តិច​ក៏​ដោយ ។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នា​ឱកាស​បុណ្យ​​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ កូនចៅ​របស់​គាត់​ដែល​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ នឹង​មក​លេង​ស្រុក​កំណើត ហើយ​គាត់​ក៏​នឹង​ត្រៀម​ទិញ​នំអន្សមជ្រូក និង​អន្សមចេក ទុក​ឱ្យ​កូន​ៗ​ជួបជុំ​គ្នា​ទទួលទាន ព្រោះ​វា​ជា​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ