ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទដែល​​មាន​ខ្មោច​​សណ្ឋិត

7 ឆ្នាំ មុន

ស្ថានភាព​បរិយាកាស​ដ៏​ស្ងប់ស្ងាត់ រំលេច​ដោយ​ភាព​ទ្រុឌទ្រោម​អស់​រយៈពេល​ជា​ច្រើន​រយឆ្នាំ​កន្លង​មក ធ្វើ​ឱ្យ​ប្រាសាទ​«Buchanan» នៅ​តំបន់​ស្ទ័​រលីង​សៀវ៍ ប្រទេស​ស្កុ​តលែ​ន ក្លាយជា​ទីតាំង​គួរ​ឱ្យ​ភ័យ​ខ្លាច គួប​ផ្សំ​នឹង​ការ​និយាយ ត​ៗ​គ្នា​របស់​អ្នក​ភូមិ​ក្បែរ​នោះ​ថា ជា​ប្រាសាទ​មាន​ខ្មោចសណ្ឋិត ។

រឿងរ៉ាវ​នៃ​ប្រាសាទ​នោះ ទោះបីជា​គ្មាន​នរណា​ម្នាក់​ដឹង​ថា សាងសង់​នៅ​ពេល​ណា​ក៏​ដោយ ប៉ុន្ដែ​វា​ត្រូវ​ដុត​បំផ្លាញ​ក្នុង​ឆ្នាំង​១៨៥០ ក្រោយមក​សាងសង់​ជា​ថ្មី​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​ក្នុង​យុគសម័យ​«​ម៉ុ​ន​ត្រូ​ស​ទី​៤»(Montrose 4) ប៉ុន្ដែ​ប្រាកដ​ណាស់​ថា រឿង​រ៉ា​វ​ទាំង​នេះ​ នៅ​មិន​ទាន់​ឈាន​ដល់​ចំណុច​កកើត​នៃ​ខ្មោច​ចូល​សណ្ឋិត​ដែល​កើតឡើង​នៅឡើយ​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក «Daily Mail» ឱ្យ​ដឹង​ថា ប្រាសាទ​«Buchanan» បច្ចុប្បន្ន​មាននៅ​សេសសល់ តែ​គ្រោង​បាក់បែក វ​ល្លិ៍​ព័ទ្ធ​ជុំវិញ ។ ទីនោះ​បាន​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​យោធា​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ រួម​ទាំង​ជាទី​កន្លែង​សម្រាប់​ព្យាបាល​ក្រុម​ឈ្លើយសឹក ក្នុង​នោះ​មាន​ទាំង​លោក​រូ​ដ​ហ្វ ហេ​ស​«Rudolf Hess» មន្ដ្រីជាន់ខ្ពស់​របស់​ណា​ហ្សុ​ី ដែល​រង​របួស​ដោយ​ធ្លាក់​យន្ដ​ហោះ​ក្នុងភូមិ​នោះ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ពី​អា​ល្លឺ​ម៉​ង់​ទៅ​អង់គ្លេស ក្នុង​ប្រតិបត្ដិការ​សុ​ើ​ប​ការណ៍ ។

នៅ​មុន​ពេល​ទីតាំង​នោះ​ត្រូវ​យក​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ទាហាន​នោះ វា​ធ្លាប់​ប្រើប្រាស់​ជា​សណ្ឋាគារ​ក្នុង​ឆ្នាំ​១៩២៥ ។ គេ​មិន​បានដឹង​ថា ក្រោយ​ពី​សង់​រួច​ដំបូង​ទីតាំង​នោះ​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​អ្វី​ទេ ។ ប្រាសាទ​នោះ​ឆ្លងកាត់​រឿងរ៉ាវ​ច្រើន ហើយ​ចាប់ផ្ដើម​មានការ​និយាយ ត​ៗ​គ្នា​ពី​អ្នកស្រុក​ថា ពួក​គេ​រមែង​ឃើញ​ការ​សណ្ឋិត​នៃ​ព្រលឹង​ខ្មោច​ទ័ព​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ ឬ​អាច​ជា​ព្រលឹង​អ្នក​ដែល​គេ​សម្លាប់​នៅ​ទីនោះ ៕