ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពួកនេះ! ទាល់តែរកឃើញ​ ទើបព្រម​ឆ្លើយសារភាព​

7 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ​លោក​វរសេនីយ៍ត្រី​ ប៑ុត​ ប៊ុន​ធឿ​ន​ អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់បាន​ឱ្យ​ដឹង​ថា​ កាលពី​​វេលា​០៨យប់ថ្ងៃ​ទី១០ កុម្ភៈ ​ស្ថិតត្រង់​ចំណុច​ក្រុមហ៊ុន​HLH​ ​ក្នុង​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ​បាន​ស្រាវជ្រាវបន្តលើ​បា.ញ់​ប្រហារ​​​​អ្នក​ដឹក​កូន​​ឈើ​ ស្រាប់តែ​​ប្រទះ​ឃើញ​អាវុធ​និងគ្រាប់​ ​ដែលជា​វត្ថុ​តាង​​របស់​​ក្រុម​ជនសង្ស័យយក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ ក្រោយ​ពីបង្ក​ហេតុ​

ខេត្ត​កំពង់​ស្ពឺ ៖ ​លោក​វរសេនីយ៍ត្រី​ ប៑ុត​ ប៊ុន​ធឿ​ន​ អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់បាន​ឱ្យ​ដឹង​ថា​ កាលពី​​វេលា​០៨យប់ថ្ងៃ​ទី១០ កុម្ភៈ ​ស្ថិតត្រង់​ចំណុច​ក្រុមហ៊ុន​HLH​ ​ក្នុង​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ​បាន​ស្រាវជ្រាវបន្តលើ​បាញ់​ប្រហារ​​​​អ្នក​ដឹក​កូន​​ឈើ​ ស្រាប់តែ​​ប្រទះ​ឃើញ​អាវុធ​និងគ្រាប់​ ​ដែលជា​​​របស់​​ក្រុម​ជនសង្ស័យបាន​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ ក្រោយ​ពីបង្ក​ហេតុ​មក​ ​​ក្នុងនោះទើប​​​​ជន​សង្ស័យ​​ឆ្លើយសារភាពទាំងអស់ ។

​បច្ចុប្បន្ន ទាំង​​វត្ថុ​តាង​ រួម​​ក្រុម​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​​ស្នងការ​ដ្ឋាននគ​រ​បាល​​ខេត្ត ​ដើម្បី​ជំនាញ​ចាត់ការ​បន្ត​ ។

គួរបញ្ជាក់ថា ក្រោយ​ពេល​កើត​ករណី​ឃាតកម្ម​បាញ់ប្រហារ​លើ​ជន​រង​គ្រោះ​ ដែល​ជា​អ្នក​ដឹក​កូន​ឈើ​ បណ្ដាល​ឱ្យ​​ស្លាប់​រួច​មក ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ ក៏បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ ជា​បន្តបន្ទាប់​ ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​នោះ​ទេ ​បើ​ទោះជា​សមត្ថកិច្ច​មាន​បន្ទុក​ក្នុង​ការ​ឃាត់ខ្លួន​យ៉ាងណា​ក្តី​ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​ដោយ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ប៊ុត ប៊ុ​ន​ធឿ​ន ជា​អធិការ​នគរបាល​ស្រុក នៅ​ចំណុច​​ក្រុមហ៊ុន​HLH ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ទី​១-ឈ្មោះ ឈ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ប្រធាន​សន្តិសុខ ទី​២-ឈ្មោះ កែវ វ​ណ្ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អនុប្រធាន ប្រពន្ធ​ឈ្មោះ ជេ​ង ចំប៉ី អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​នៅ​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ និង​ទី​៤-ឈ្មោះ ដួង ពៅ ភេទ​ប្រុស​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពោ​មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​។

លោក​អធិការ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៧ វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​ចំណុច​ខាងលិច ក្រុមហ៊ុន អេក​អិ​ល​អេ​ច ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​បាញ់​សម្លាប់ ព្រោះតែ​ជន​រង​គ្រោះ​មិន​ព្រម​ឈប់​គោ​យន្ត​បង់ប្រាក់​ដល់​ក្រុម​ជនសង្ស័យ​។ ជន​រង​គ្រោះ​ឈ្មោះ រុន រ៉េ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្ម​គប់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។