ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ! ធ្វើធំនៅ​ត្រពាំងឈូក អស់ឬមិនអស់?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ សហ​ការ​ជាមួយកម្លាំង​​ប៉េ​អឹ​ម ​ខណ្ឌ ក្រុង និង​អាជ្ញាធរមូល​ដ្ឋាន​​ពាក់ព័ន្ធ​ជា​ច្រើន​រូប បាន​ចុះ​ទៅ​រុះរើ​សំណង់​​អនាធិបតេយ្យ​​ត្រពាំង​ឈូក ដែល​ជា​តំបន់​មួយ​សំបូរ​ទៅ​ដោយ​​បទល្មើស​ជា​​ច្រើន​ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ សហ​​ការ​ជាមួយកម្លាំង​​ប៉េ​អឹ​ម ​ខណ្ឌ ក្រុង និង​អាជ្ញាធរមូល​ដ្ឋាន​​ពាក់ព័ន្ធ​ជា​ច្រើន​រូប បាន​ចុះ​ទៅ​រុះរើ​សំណង់​​អនាធិបតេយ្យ​​ត្រពាំង​ឈូក ដែល​ជា​តំបន់​មួយ​សំបូរ​ទៅ​ដោយ​​បទល្មើស​ជា​​ច្រើន​ ។

ក្នុង​ការ​​ចុះ​រុះរើ​​សំណង់​ទាំង​នេះ គឺកម្លាំងបានជូនដំណឹងដល់​ម្ចាស់​ផ្ទះ និងម្ចាស់បន្ទប់​រួចមកហើយ ដែល​​មាន​ផ្ទះ​ចំនួន​៥៤ ដែល​រក​ឃើញ​​ថា ជាទី​តាំង​ផ្តល់​កន្លែង​​ប្រើប្រាស់ និង​ជួញដូរ​គ្រឿ​ងញៀន ហើយត្រូវ​អាជ្ញាធរ​ធ្វើការ​រុះរើ​ចេញ​​យ៉ាង​​បន្ទាន់​តែម្តង ​។

គួរ​បញ្ជាក់​ថា តំបន់​ត្រពាំង​ឈូក គឺជា​តំបន់​មួយ​ដ៏​ស្មុគស្មាញ និង​រ៉ាំរ៉ៃ​បំផុត ដែល​ក្រុម​ជន​​សង្គម​ងងឹត តែងតែ​ប្រមូល​ផ្តុំ និង​​លាក់​ខ្លួន​​នៅ​ទីនោះ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​​​ផ្ទុយ​ពី​​ច្បាប់ ​។ ​កន្លង​មក តំបន់ឈូក ត្រូវ​​បាន​កម្លាំង​ចុះ​បង្ក្រាប​ជា​​ញឹក​ញាប់ តែ​ដូច​វែក​​ចក​នៅ​មាន​កើត​មាន​​ដដែល ។

ដោយ​មានការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ​​ក្នុង​ការ​បោសសម្អាត​គ្រឿង​ញៀន​នោះ ទើប​កម្លាំង​​រួមដៃគ្នា ​ធ្វើការ​បង្ក្រាប​​ក្នុង​តំបន់នោះ ជា​លក្ខណៈ​ទ្រង់ទ្រាយ​​ធំ​តែ​ម្តង ។