ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៤​នាក់​ជាប់​ពាក់ព័ន្ធ​ការ​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក្សា​ទុក ចែកចាយ​ថ្នាំ​ញៀន​ខុសច្បាប់​ពី​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក្សា​ទុក ចែកចាយ​ថ្នាំ​ញៀន​ខុសច្បាប់​ពី​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៧ ឯ​ក្រុងព្រះសីហនុ​។

យោង​តាម​ប្រភព​ពី​លោក​ឧត្តម សេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចា​ក់ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៧ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន  កងរាជអាវុធហត្ថ ខេត្ត​ព្រះ​សីហ​នុ​ចំនួន​១០​នាក់ ដឹកនាំ​ដោយ វរៈសេនីយ៍ត្រី ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​បទ​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​០២​នាក់ ទី​១.​ឈ្មោះ ឆាយ មាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ទី​លំ នៅ​បច្ចុប្បន្ន ភូមិ​បទ​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ។

ទី​២.​ឈ្មោះ សឿង ស៊ី​ម៉ា​ន់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១៦ ភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​២២​កញ្ចប់ ទម្ងន់​ស្មើនឹង​៧.០០​ក្រាម​(​ថ្លឹង​ទាំង​សំបក​) ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ថង់​សម្រាប់​ច្រក​មួយ​ចំនួន​ទៀត​។ 

ចំណែក​មួយ​ករណី​ទៀត នៅ​ម៉ោង​១០​និង​៣០​នាទី កម្លាំង​មន្ទីរ​យុត្តិធម៌​ចំនួន​៥​នាក់ ដឹកនាំ​ដោយ វរៈសេនីយ៍ទោ ឆេ​ង វ​ទ្ធី ប្រធាន​មន្ទីរ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ក្រុម​១៧ ភូមិ​០៤ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ទី​១.​ឈ្មោះ ចាន់ ណាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន ជួល​ផ្ទះ​នៅ​អូរ​១ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ទី​២.​ឈ្មោះ ហ៊​ន ថា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល​អូរ​១ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​២​កញ្ចប់ ទម្ងន់​សុទ្ធ​ស្មើនឹង​០.២៣​ក្រាម ម៉ូតូ​ចំនួន​២​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាកា​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕