ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​ឡែ​ន​ជាង​400​ក្បាល​ទើរ​ទៅ​មាត់ច្រាំង​នូ​វែ​ល​ហ្សេ​ឡង់ (មានវីដេអូ​ឃ្លីប)

7 ឆ្នាំ មុន

ផ្នែក​ការពារ​បរិស្ថាន​ប្រកាស​នា​ថ្ងៃ​ទី​១០ កុម្ភៈ ​ថា ​ត្រី​បា​ឡែ​ន​ជាង​៤០០​ក្បាល​មក​ទើរ​នៅ​មាត់ច្រាំង​សមុទ្រ​នូ​វែ​ល​ហ្សេ​ឡង់ ហើយ​ជិត​៣​ភាគ​៤​ត្រូវ​ងាប់​ ក្រោយ​ពី​ពួក​អ្នក​ស្ម័គ្រចិត្ត​ប៉ុនប៉ង​ទាំងអស់​សង្ឃឹម​ជួយ​សង្គ្រោះ​បណ្តា​ត្រី​ដែល​នៅ​រស់ ។

យោង​តាម​អាជ្ញាធរ​ថា នេះ​ជា​លើក​ទី​៣​ ដែល​ត្រី​បា​ឡែ​ន​ទាំង​ហ្វូង​មក​ទើរ​ងាប់​ច្រើន​បែប​នេះ ​នៅ​នូ​វែ​ល​ហ្សេ​ឡង់ ។ គេ​រាប់​ឃើញ​ត្រី​បា​ឡែ​ន​ដល់​៤១៦​ក្បាល​មក​ទើរ​លើ​មាត់ច្រាំង​នៅ FAREWELL SPIT តំបន់ GOLDEN BAY ចុង​ខាងជើង​នៃ​កោះ​ខាងត្បូង​ ជា​កោះ​សំខាន់​មួយ​របស់​នូ​វែ​ល​ហ្សេ​ឡង់ ៕