ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅ​អាមេរិក​ ​គុយបា និងទៅជប៉ុន​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសពីការកែសម្រួល​កាលបរិច្ឆេទ​នៃការអញ្ជើញ​បំពេញ​បេសកកម្ម​ នៅបរទេស​របស់គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំដោយ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅចុងខែកញ្ញានេះ។ នោះគឺសម្តេចតេជោ ហ៊ុន…

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសពីការកែសម្រួល​កាលបរិច្ឆេទ​នៃការអញ្ជើញ​បំពេញ​បេសកកម្ម​ នៅបរទេស​របស់គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំដោយ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅចុងខែកញ្ញានេះ។ នោះគឺសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ចូលរួមមហាសន្និបាត​អង្គការសហប្រជាជាតិ នៅអាមេរិក នៅគុយបា និងទៅជប៉ុន​។

សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល បង្ហាញថា កាលបរិច្ឆេទ​នៃការអញ្ជើញ​បំពេញបេសកកម្ម​នៅបរទេស​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំដោយ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកែសម្រួល​ ដូចខាងក្រោម ដោយរក្សាសមាសភាព​គណៈប្រតិភូ​ នៅដដែល រួមមាន៖

កាលបរិច្ឆេទ​នៃការអញ្ជើញ​ ចូលរួម​កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត​អង្គការសហប្រជាជាតិ លើកទី៧៧ នៅទីស្នាក់​ការ​អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ត្រូវបានកែសម្រួល​ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មក​ថ្ងៃទី២១​ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វិញ​។

ចំណែក​កាលប​រិច្ឆេទនៃការអញ្ជើញ​បំពេញទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋ​គុយបា ត្រូវបានកែសម្រួល​ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ​។

ដោយឡែក កាលបរិច្ឆេទ​នៃ​ការអញ្ជើញ​ចូលរួម​គោរពវិញ្ញាណ​ក្ខន្ធ​សពលោក អាបេ ស៊ីនហ្សូ អតីត​នាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែល គឺថ្ងៃទី២៦ ដល់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ