ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​អៀនខ្មាស ! ស្រែកយំ​គួរ​ឲ្យ​អាណិត​បំផុត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ហើយ​យំ​ស្រែក​លែង​អៀនខ្មាស និង​គួរ​ឲ្យ​អាណិត​បំផុត កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ហើយ​យំ​ស្រែក​លែង​អៀនខ្មាស និង​គួរ​ឲ្យ​អាណិត​បំផុត កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា នាង​បាន ចាញ់បោក​បុរស​ម្នាក់​ដែល​ជា​និស្សិត​ពេទ្យ​នៅ​សាលា​វិ​ជ្ជ​សាស្ត្រ​សុខាភិបាល កង​យោធពលខេមរភូមិន្ទ រហូត​ប្រគល់​ខ្លួនប្រាណ និង​មាន​ផ្ទៃពោះ​៥​ខែ​ទៅ​ហើយ ពេល​នេះ​ត្រូវ​បាន​ប្រុស​ព្រាន​នោះ ដោះដៃ​ចោល​នាង​ទៅ​ទាក់ទង​ស្នេហា​ជាមួយ​មិត្ត​ស្រី​របស់​នាង​ម្នាក់​ទៀត ។

នារី​វ័យក្មេង​ខាងលើ​អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​បុរី ប៊ុ​ន ហួរ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ចំណែកឯ​ប្រុស​ព្រាន​ត្រូវ​បាន​នាង​អះអាង​ថា ឈ្មោះ ស៊ុម សុធា​រ៉ា អាយុ​៣៧​ឆ្នាំ ជា​និស្សិត​ពេទ្យ​យោធា នៅ​សាលា​វិ​ជ្ជ​សាស្ត្រ​សុខាភិបាល កង​យោធពលខេមរភូមិន្ទ ។ ជន​នេះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ​នៅ​ឯ​ខេត្តពោធិ៍សាត់ និង​បាន​បោក​យក​ខ្លួនប្រាណ​នាង​ទៀត ។

នាង​បាន​និយាយ​ប្រាប់​នគរបាល​ទាំង​យំ​ស្រែ​កថា នាង និង​បុរស​ឈ្មោះ ស៊ុម សុធា​រ៉ា​នេះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា កាលពី​អំឡុង​ឆ្នាំ​២០០៥ ដែល​កាល​ណោះ​បុរស​នេះ បាន​បោក​បញ្ឆោត​កុហក​នាង​ថា ខ្លួន​គេ​អត់​ទាន់​មាន​ប្រពន្ធ​កូន​នោះ​ទេ មិនតែប៉ុណ្ណោះ​បាន​លួងលោម​នាង​ថា នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​រហូត​ដល់​ចាស់​សក់ស្កូវ ។ ពាក្យលួងលោម​យ៉ាង​ផ្អែមល្ហែម ការ​សន្យា និង​ការ​អះអាង​ថា គ្មាន​ប្រពន្ធ និង​កូន​ទាំង​អស់នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​នាង​ទន់​ចិត្ត រហូត​យល់ព្រម​ប្រគល់​ខ្លួនប្រាណ​ជូន​ប្រុស​កំពូល​ព្រាន​នោះ ក្បត់​មេបារ​រំលង​ប្រពៃណី ដោយ​គ្មាន​ការ​សោកស្ដាយ សូ​ម្បី​តែ​បន្តិច ណា​ឡើយ ជាង​នេះ​ទៀត​នោះ ក៏​បាន​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល​តែ​មួយ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​១​ឆ្នាំ​កន្លះ​ហើយ​ ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ការ​រស់នៅ​ជាមួយ​គ្នា​មួយ​រយៈពេល​នេះ នាង​មិន​ដែល​គិត​ថា ប្រុស​កំពូល​ស្នេហ៍ គឺជា​ប្រុស​ព្រាន​ម្ដងណា​នោះ​ទេ នាង​រស់នៅ​ដោយ​ការ​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយនឹង​បុរស​នោះ ហើយ​ក៏​តែងតែមាន​សង្ឃឹមថា នឹង​ទទួល​បាន​សុភមង្គល​ជា​រៀង​រហូត​ទៀត​ផង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​គិត​ទាំង​ប៉ុន្មាន គឺ​ខុសស្រឡះ ដែល​ជីវិត​របស់​នាង​មិន​ខុស​ពី​ផ្កា​រុះ​រោយ​នោះ​ឡើយ​។ ក្រោយ​ពេល​នាង​អស់​ព្រហ្មចារី​យ៍ រហូត​មាន​ផ្ទៃពោះ​៥​ខែ ស្រាប់តែ​បែកធ្លាយ​ថា ប្រុស​ព្រាន​នោះ​មាន​ប្រពន្ធ ហើយ​ថែម​ទាំង​កូន​រួច​ទៅ​ហើយ មិនតែប៉ុណ្ណោះ​គេ​បាន​ព្យាយាម​ដោះដៃ​ចេញពី​នាង ហើយ​មិន​ទទួលស្គាល់​កូន​នៅ​ក្នុង​ផ្ទៃ​ឡើយ និង​បាន​ទៅ​ទាក់ទង​ស្នេហា​ជាមួយនឹង​ស្ត្រី​ម្នាក់​ទៀត ដែល​ត្រូវជា​មិត្តភក្ដិ​របស់​នាង​ថែម​ទៀត​។ មួយ​ថ្ងៃ​ៗ​គិតតែ​ព្យាយាម​គេចវេស​ចេញពី​នាង​រហូត ទោះបីជា​នាង​អង្វរ​សុំ​ក្ដី​មេត្តា​យ៉ាងណា ក៏​ប្រុស​កំពូល​ព្រាន​នោះ​មិន​មេត្តា​ដល់​រូប​នាង​ដែរ ទីបំផុត​នាង​សុំ​ត្រឹមតែ​២០០​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​នាង​យក​ទៅ​ពិនិត្យ​សុខភាព ហើយ​បញ្ចប់រឿង​នេះ ចង់ទៅ​ណា​ក៏​ទៅ​ចុះ ដោយ​នាង​គិត​ថា ធ្វើ​ម៉េច ! នេះ​គឺជា​កម្ម​ពារ​របស់​នាង ដែល​ជួប​ប្រុស​ម្នាក់​ជា​មនុស្ស តែ​មាន​ចិត្តជា​សត្វ​តិរច្ឆាន​បែប​នេះ ប៉ុន្តែ​ជន​កំហូច​នោះ​មិន​ត្រឹមតែ​មិន​ព្រម​ឲ្យ​នោះ​ទេ ថែម​ទាំង​គេចខ្លួន​ទៅ​កាន់​ខេត្តពោធិ៍សាត់​បាត់​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​នាង​ត្រូវ​បាន​ម្ដាយ​បោះបង់​ចោល ព្រោះ​ខឹង​ភ្លើតភ្លើន​រំលង​ប្រពៃណី ចំណែកឯ​ប្រុស​ព្រាន​នោះ​ថែម​ទាំង​និយាយ​បញ្ឈឺ​នាង​ទៀត​ថា នាង​មិន​ហ៊ាន​ប្ដឹង​គាត់​ទេ ព្រោះ​នាង​គ្មាន​លុយ ហើយ​ថែម​ទាំង​ម្ដាយ​បោះបង់​ចោល​ទៀត ដូច្នេះ​គ្មាន​ខ្នងបង្អែក​ណា​ដែល​អាច​ប្ដឹង​គេ​បាន​ទេ ទើប​ដោះដៃ​ចោល​នាង​ថែម​ទាំង​មិន​ឲ្យ​លុយ​២០០​ដុល្លារ​ដែល​នាង​ទាមទារ​នោះ​ទៀត ។

ដោយសារ​តែ​បែប​នេះ នាង​បាន​ស​ម្រេ​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យបណ្ដឹង និង​ស្វែងរក​អន្តរាគមន៍ ប៉ុន្តែ​នគរបាល​មិន​បាន​ទទួល​ពាក្យបណ្ដឹង​របស់​នាង​នោះ​ទេ ដោយ​បាន​ជំរុញ​ឲ្យ​នាង​ទៅ​ប្ដឹង​ខាង​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​វិញ ដោយ​នគរបាល​និយាយ​ថា នេះ​គឺជា​រឿង​រដ្ឋប្បវេណី មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​នោះ​ឡើយ បើជា​រឿង​ព្រហ្មទណ្ឌ ទើប​ប្ដឹង​នៅ​ខាង​នគរបាល​ ។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ការ​បោក​បញ្ឆោត​យក​ខ្លួនប្រាណ​បែប​នេះ ក៏​ចាត់​ទុក​ថា បទល្មើស​មួយ​ដែរ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​រំលោភ​លើ​ទំនុកចិត្ត ដូច្នេះ​នគរបាល​គួរតែ​ទទួល​ពាក្យបណ្ដឹង​ចាត់ការ​តាម​ច្បាប់ មិន​គួរ​រុញ​ទៅ​នេះ​ទៅ​នោះ​បែប​នឹង​ទេ ធ្វើ​បែប​នេះ​តើ​ឲ្យ​នាង​ជា​រង​គ្រោះ​ទៅ​សង្ឃឹម​អ្នក​ណា​ទៀត ហើយ​ជន​ដែល​ប្រព្រឹត្តិ​អំពើអាក្រក់​ធ្វើបាប​នាង​នឹង​បាន​រួចខ្លួន​យ៉ាង​រំភើយ​មិន​ខាន ៕