ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស​មួយ​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​ស្លា.ប់​ទាហាន​តួ​ក​គី​3​នាក់

7 ឆ្នាំ មុន

កងទ័ព​តួ​ក​គី​រាយការណ៍​ថា ទាហាន​តួ​ក​គី​៣​នាក់​ស្លា.ប់​ដោយ​ចៃដន្យ​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ក្នុង​ការ​វាយប្រហារ​មួយ​របស់​កង​យន្តហោះ​រុ​ស្ស៊ី​នៅ​ភាគ​ខាងជើង​ស៊ី​រី ។
ក្នុង​សេចក្តី​ប្រកាស​មួយ កងទ័ព​តួ​ក​គី​បន្ត​ថា

កងទ័ព​តួ​ក​គី​រាយការណ៍​ថា ទាហាន​តួ​ក​គី​៣​នាក់​ស្លាប់​ដោយ​ចៃដន្យ​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ក្នុង​ការ​វាយប្រហារ​មួយ​របស់​កង​យន្តហោះ​រុ​ស្ស៊ី​នៅ​ភាគ​ខាងជើង​ស៊ី​រី ។

ក្នុង​សេចក្តី​ប្រកាស​មួយ កងទ័ព​តួ​ក​គី​បន្ត​ថា ទាហាន​តួ​ក​គី​១១​នាក់​ទៀត​ក៏​រង​របួស​ដែរ ក្នុង​ការ​វាយប្រហារ​ច្រឡំ​នេះ​ដែល បន្ទាប់​ពី​នោះ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូទីន បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ចំពោះ​សម​ភាគី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ។

យោង​តាម​សេចក្តី​ប្រកាស​ថា កង​យន្តហោះ​រុ​ស្ស៊ី​ប៉ង​វាយប្រហារ​លើ​បណ្តា​គោលដៅ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុន្តែ​ទាហាន​របស់​យើង​៣​នាក់​ត្រូវ​ស្លាប់​ពេល​អគារ​មួយ​ដែល​កង​ទាហាន​យើង​ឈរជើង​នៅ​ទីនោះ​រង​ការ​វាយប្រហារ ។

នៅ​ក្រុង​មូ​ស្គូ វិមាន​ក្រឹម​ឡាំង​ប្រកាស​ថា លោកពូ​ទី​ន និង​លោក​អ័​រ​ដូ​ហ្គា​ន បាន​សម្រេច​ពេល​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។
មុន​នេះ​បណ្តាសារ​ព័ត៌មាន​តួ​ក​គី​រាយការណ៍​ថា ទាហាន​តួ​ក​គី​៥​នាក់​ថ្មី​ទៀត​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា​ជាមួយ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ស៊ី​រី ធ្វើ​ឱ្យ​ចំនួន​ទាហាន​តួ​ក​គី​ស្លាប់​នៅ​តំបន់​នេះ​ឡើង​ដល់​១០​នាក់ រយៈពេល​២​ថ្ងៃ ។ មិន​ទាន់​ច្បាស់​ដែរ​ថា​តើ​ក្នុង​ចំណោម​ទាហាន​តួ​ួ​ក​គី​ដែល​ស្លាប់​នេះ​មាន​រាប់​បញ្ជូនទាហាន​ស្លាប់​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​ដែរ ឬ​យ៉ាងណា ។ ទាហាន​តួ​ក​គី​៥​នាក់​ថ្មី​ដែល​ស្លាប់​គឺ​នៅ​តំបន់​ក្រុង AL BAB ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​កងទ័ព​តួ​ក​គី និង​ពួ​​ក​ឧទ្ទាម​ស៊ី​រី​ដែល​ខ្លួន​ទ្រទ្រង់​ប៉ុនប៉ង​វាយ​ដណ្តើម​យក​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន DOGAN ថា សរុប​ទាហាន​តួ​ក​គី​៦៦​នាក់​ស្លាប់ តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​របស់​តួ​ក​គី​នៅ​ភាគ​ខាងជើង​ស៊ី​រី​កម្ទេច​ពួក​ជី​ហា​ដម​ក ៕