ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​ឈរ​លើ​កៅអី ចូល​ទៅ​មើល​ជិត​ពុទ្ធោ​អើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហូប​បាយ​ល្ងាច​រួច​ទាំងអស់​គ្នា​ក៏​នាំ​គ្នា​ដេក​ដូច​សព្វមួយដង លុះ​វេលា​ទៀប​ភ្លឺ​ខណៈ​បុរស​ជា​ឪពុក​ដើរទៅ​ក្រោយ​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​ …

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហូប​បាយ​ល្ងាច​រួច​ទាំងអស់​គ្នា​ក៏​នាំ​គ្នា​ដេក​ដូច​សព្វមួយដង លុះ​វេលា​ទៀប​ភ្លឺ​ខណៈ​បុរស​ជា​ឪពុក​ដើរទៅ​ក្រោយ​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​របស់​ខ្លួន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​រោង​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អណ្តូង​តា​អន សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ ម៉ិ​ល គុណ អាយុ​៦១​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ឈ្មោះ ប្រាជ្ញ ផា អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​កើតហេតុ ។ កូនប្រុស​ម្នាក់​នេះ​មិន​ដែល​មានរឿង​អ្វី​ទេ រឿង​ស្នេហា​ក៏​គ្មាន​ដែរ ប៉ុន្តែ​គាត់​ក៏​មិន​បានដឹង​ថា គេ​សម្លាប់​ខ្លួន​ព្រោះតែ​មូលហេតុ​អ្វី​ឡើយ ។ គាត់​មានការ​សង្ស័យ​ថា កូន​គាត់​សម្លាប់​ខ្លួន​ព្រោះតែ​ជម្ងឺ ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​កូន​គាត់​ឧស្សាហ៍​ឈឺក្បាល​ញឹកញាប់​ណាស់ និង​ឈឺ​ខ្លាំង​ថែម​ទៀត​ផង ប៉ុន្តែ​គាត់​មិនដឹង​ថា​មាន​ជម្ងឺ​អ្វី​នោះ​ឡើយ​បានជា​ចេះ​តែ​ឈឺក្បាល​មិន​ឈប់​បែប​នេះ​។

ប្រភព​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ពេល​ហូប​បាយ​រួច កូន​គាត់​បាន​ចូល​ដេក​ដូច​សព្វមួយដង ឯ​គាត់ និង​ក្រុម​គ្រួសារ​ក៏​បាន​ចូល​ដេក​ទាំងអស់​គ្នា​ផង​ដែរ ហើយ​មិន​បានដឹង​ថា កូន​លួច​ចេញ​ទៅ​ចងក​សម្លាប់​ខ្លួន​តាំងពី​ពេល​ណា​នោះ​ទេ ។ លុះដល់​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ខណៈ​ប្តី​របស់​គាត់​ដែល​ជា​ឪពុក​ជន​រង​គ្រោះ​ដើរទៅ​ក្រោយ​ផ្ទះ ស្រាប់តែ​ឃើញ​កូន​នៅ​ទីនោះ ប៉ុន្តែ​មុន​ដំបូង​មិនដឹង​ថា​កូន​ចងក​នោះ​ទេ មើល​ភ្លាម​ៗ​ស្មាន​តែ​កូន​ឈរ​លើ​កៅអី​ប៉ុណ្ណោះ ប្ដី​គាត់​បាន​សួរ​ថា កូន​ឯង​ឈរ​ធ្វើ​អី​នៅ​ទី​នេះ តែ​មិន​ឮ​ឆ្លើយ​សោះ ។ ដោយ​មានការ​សង្ស័យ​ក៏​បាន​ចូល​ទៅ​មើល​ជិត ទើប​ដឹង​ថា កូន​ចងក​ស្លាប់​បាត់​ទៅ​ហើយ ទើប​ផ្អើល​ឆោឡោ និង​រាយការណ៍​ជូន​នគរបាល​ឲ្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​យក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕