ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ផ្លែ​ឈើ​ស្រស់​ជួយ​ប្រឆាំង​ជំងឺមហារីក

7 ឆ្នាំ មុន

ជំងឺមហារីក​ជា​ជំងឺ​ដ៏​កាច​សាហា.វ ។ មនុស្ស​ដែល​មាន​ជំងឺមហារីក​ត្រូវ​ឆ្លងកាត់​ការ​ឈឺចាប់​ជា​ច្រើន ។ រីឯ​ផែនការ​នៃ​ការ​ព្យាបាល​ជំងឺមហារីក​មាន​ដូច​ជា​ការ​ព្យាបាល​ដោយសារ​ធាតុគីមី និង​វិទ្យុសកម្ម ដែល​មាន​បង្ក​ការ​លំបាក​

ជំងឺមហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ ។ មនុស្ស​ដែល​មាន​ជំងឺមហារីក​ត្រូវ​ឆ្លងកាត់​ការ​ឈឺចាប់​ជា​ច្រើន ។ រីឯ​ផែនការ​នៃ​ការ​ព្យាបាល​ជំងឺមហារីក​មាន​ដូច​ជា​ការ​ព្យាបាល​ដោយសារ​ធាតុគីមី និង​វិទ្យុសកម្ម ដែល​មាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​រាង​កាយ ។ នៅ​ពេល​និយាយ​ដល់​ជំងឺមហារីក ការ​ការពារ​គឺ​ពិតជា​វិធី​ដែល​ល្អ​បំផុត ។ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺមហារីក​គឺ​ការ​ទទួលទាន​ទឹក​ផ្លែ​ឈើ និង​ទឹក​បន្លែ ។

ទឹក​ផ្លែ​ឈើ​ស្រស់​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​រុក្ខជាតិ និង​វីតាមីន​ប្រយុទ្ធ​ប្រ​ឆាំង​ជំងឺមហារីក ដែល​ងាយស្រួល​ដល់​រាង​កាយ​ក្នុង​ការ​ស្រូប​យក និង​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។ ការ​ជួសជុល​កោសិកា​មហារីក​ដែល​រង​ការ​ខូចខាត​ដោយ​ទឹក​ផ្លែ​ស្រស់​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង និង​ជា​ជម្រើស​ល្អ​ប្រសើរ​ជាង​ការ​ព្យាបាល​ដោយសារ​ធាតុគីមី វិទ្យុសកម្ម និង​ថ្នាំពុល​ផ្សេង​ទៀត ។

ខាងក្រោម​នេះ​គឺជា​ទឹក​ផ្លែ​ឈើ​ស្រស់ ខ្លះ​ៗ​ដែល​អាច​ជួយ​បង្ការ និង​ប្រយុទ្ធ​នឹង​ជំងឺមហារីក ៖

១-​ទឹក​ញ​ស្រស់
ទឹក​ញ​ស្រស់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​ព្យាបាល​បឋម​នៃ​ជំងឺមហារីក​នៅ​ក្នុង​ដំណាក់កាល​ដំបូង ។ វា​អាច​សម្លាប់​កោសិកា​មហារីក និង​ភ្ញោ​ច​ការ​ផលិត​កោសិកា​ឈាមស​នៅ​ក្នុង​រាង​កាយ ។ វា​ក៏​ពង្រីក​ភ្នាស​កោសិកា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។

២-​ទឹក​កា​រុត​ស្រស់
ការ​ទទួលទាន​ទឹក​កា​រុត​ស្រស់​គឺជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់ ឬ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។ កា​រុត​ផ្ទុក​ទៅ​ដោយសារ​ជាតិ​al pha car ot ene ដែល​វា​ជា​សមាសធាតុ​ទប់ស្កាត់​ជំងឺមហារីក​ដ៏​ខ្លាំង និង​ប្រយុទ្ធ​ប្រឆាំង​មហារីក ។ អ្នក​អាច​ទទួលទាន​ទឹក​កា​រុត​ជាមួយ​បន្លែ​ផ្សេង​ទៀត ដើម្បី​បង្កើន​កម្រិត​សារធាតុចិញ្ចឹម​នៅ​ក្នុង​រាង​កាយ ។

៣-​ទឹកក្រូច​ត្លុង​ស្រស់
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ទឹកក្រូច​ត្លុង​អាច​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ ។ ក្រូច​ត្លុង​មាន​សារជាតិ​Limonene​ដែល​ជា​សារធាតុ​គីមី​រុក្ខជាតិ​ជួយ​បំផ្លាញ​សារធាតុ​បង្ក​ជំងឺមហារីក និង​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក ។ វា​មាន​ផ្ទុក​សារធាតុ​monoter penes​ដែល​ជា​សារធាតុ​បណ្តេញ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ពី​រាង​កាយ ។ វា​ក៏​ជួយ​ទប់ស្កាត់​ការ​រីកសាយ​នៃ​កោសិកា​មហារីក​សុដន់​ក្នុង​មន្ទីរពិសោធន៍​ផង​ដែរ ។

៤-​ទឹក​ផ្លែ​ទទឹម
ទឹក​ផ្លែ​ទទឹម​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​សុ​ី​ត​កម្ម​ក្នុង​បរិមាណ​ដ៏​ច្រើន ដែល​ជា​អាវុធ​សម្ងាត់​របស់​ផ្លែ​ទទឹម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ទឹក​ផ្លែ​ទទឹម​អាច​រំខាន​ដល់​ការ​រីក​លូតលាស់​នៃ​កោសិកា​ដែល​អាក្រក់​ចំពោះ​រាង​កាយ និង​ទប់ស្កាត់​ជំងឺមហារីក ។ ទឹក​ផ្លែ​ទទឹម​ផ្ទុក​ទៅ​ដោយ​ជាតិ​សារធាតុ​folate​ប៉ូ​តា​ស្យូ​ម​វីតាមីន​E​សារជាតិ​polyphenols និង​អា​សុ​ី​ត​Pantothenic​ដែល​ផ្តល់​នូវ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺមហារីក ។ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រីក​លូតលាស់ និង​ការ​រីក​រាលដាល​នៃ​កោសិកា​មហារីក​សួត ។

៥-​ទឹក​ទំពាំងបាយជូរ​ក្រហម
ទំពាំងបាយជូរ​ក្រហម​មាន​ផ្ទុក​សារធាតុ​Resveratrol​ដែល​ជា​សារធាតុ​ប្រឆាំង​អុក​សុ​ី​ត​កម្ម​ដ៏​ខ្លាំងក្លា​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា ការ​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​ក្រហម​ដែល​សម្បូរ​ទៅ​ដោយសារ​ជាតិ​flavonoids​អាច​បង្អាក់​ការ​លូតលាស់​នៃ​អង់ស៊ីម​ដែល​បង្ក​ឱ្យ​មានការ​រីក​លូតលាស់​កោសិកា​មហារីក​ក្នុង​រាង​កាយ​របស់​មនុស្ស ។

វា​ថែម​ទាំង​មាន​សារជាតិ​flavonoids​និង​អា​ស៊ី​ត ​ellagic ​ដែល​ជា​សមាសធាតុ​ពន្យឺតការ​លូតលាស់​ដុំ​សាច់​នៅ​ក្នុង​រាង​កាយ ៕