ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​ពលរដ្ឋ​លក់ដូរ​បង្ខិត​ចេញពី​ចិញ្ចើម​ផ្លូវ

1 ឆ្នាំ មុន
  • ប៉ៃលិន

ដើម្បី​ចូលរួម​ការ​ការ​ទប់ស្កាត់​ការ​បន្ត​លក់​ដូរ​ទំនិញ ឬ​អីវ៉ាន់ កាន់តែ​ចូល​កៀក​ជាប់​នឹង​ដងផ្លូវ​ជាតិ​លេខ​៥៧ រដ្ឋបាល​ក្រុងប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​រៀបចំ​

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ការ​ការ​ទប់ស្កាត់​ការ​បន្ត​លក់ដូរ​ទំនិញ ឬ​អីវ៉ាន់ កាន់តែ​ចូល​កៀក​ជាប់​នឹង​ដងផ្លូវ​ជាតិ​លេខ​៥៧ រដ្ឋបាល​ក្រុងប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ ដោយ​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បង្ខិត​តូប ឬ​រោង​លក់ដូរ ចូល​ទៅ​ខាងក្នុង​ប្រវែង​៣​ម៉ែត្រ​។

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់​ចិញ្ចើម​ផ្លូវ​សាធារណៈ​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ការ​ដឹកនាំ​ក្រុមការងារ​រៀបចំ​សណ្តាប់ធ្នាប់​នេះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាប​ល​រដ្ឋ​ដែល​បំពាន​ចិញ្ចើម​ផ្លូវ​លក់​លយ​ចូល​មក​កាន់តែ​កៀក​នឹង​ផ្លូវជាតិ​លេខ​៥៧​នេះ ឱ្យ​បន្ថយ​តូប ឬ​រោង​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ឆ្ងាយ​ពី​ផ្លូវ​បន្តិច ដើម្បី​រក្សា​សោភ័ណ​ភាព​ទីក្រុង​ស្អាត ងា​.​យ​ស្រួល​ក្នុង​ការ​ទាក់​ទង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ​។

លោក​បន្ត​ទៀត​ថា ជំហាន​ដំបូង​នេះ មិន​មានការ​ផាកពិន័យ​ដល់​ពួក​គាត់​នោះ​ទេ គ្រាន់តែ​ក្នុង​១​អាទិត្យ​ម្តង ក្រុមការងារ​ក្រុង​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ទាំង​ផ្លូវជាតិ​លេខ​៥៧ និង​តាម​ដងផ្លូវ​លំ​ក៏​ដោយ ព្រោះ​ជា​ចិញ្ចើម​ផ្លូវ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ដើរ​ហាត់ប្រាណ​នា​ពេល​ព្រឹក ឬ​ល្ងាច ឱ្យ​មាន​សុវត្ថិភាព​ផង​ដែរ​។ ម្យ៉ាងវិញទៀត ការ​លក់ដូរ​កាន់តែ​ខិត​ជិត​ផ្លូវ​បែប​នេះ មិនល្អ​នោះ​ទេ បើ​សិនជា​មាន​ករណី​រថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​ប៉ះ​នាំ​ឱ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ ឬ​បាត់បង់​អាយុជីវិត​ជាយថាហេតុ ថែម​ទៀត​ផង​។

លោក​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន មានការ​យោគយល់ ដោយ​ត្រូវ​នាំ​គ្នា​បង្ខិត​តូប​របស់​ខ្លួន​ចូល​ទៅ​ខាងក្នុង​បន្តិច ហើយ​ការ​ធ្វើ​បែប​នេះ ជា​ការ​ជួយ​ដល់​សម្រស់​ទីក្រុង​ប៉ៃលិន ឱ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត ហើយ​មាន​របៀបរៀបរយ​ល្អ មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ឬ​បង្ក​ភាព​អនាធិប​តេយ្យ​តាម​ដងផ្លូវ​នោះ​ឡើយ​។

ទោះបីជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ​ដ​ដេ​ល​នេះ គេ​ឃើញ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​រុះរើ​បង្ខិត​តូប​របស់​ខ្លួន​ចូល​ទៅ​ខាងក្នុង​បន្តិច​ហើយ ក៏​មានការ​ចូលរួម​តាម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា ថ្នាក់ដឹក​នាំ​ក្រុងប៉ៃលិន ដោយ​ពិនិត្យ​មើលទៅ​ឃើញ​ផ្លូវ​ក្នុង​ក្រុងប៉ៃលិន​កាន់តែ​ធំ​ទូលាយ មិន​មាន​ភាព​ចង្អៀត​​ដូច កាលពី​មិន​ទាន់​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា ៖ រដ្ឋបាល​ក្រុងប៉ៃលិន ក៏​បាន​ព្រ​មា​.​ន​ដែរ​ថា បើសិនជា​ប្រជាពលរដ្ឋ​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ នឹង​មានការ​ផាកពិន័យ ឬ​អនុវត្ត​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​បន្ត​លក់ដូរ​នៅ​ក្បែរ​ផ្លូវជាតិ​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ