ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​ប៉ូលិស ប៉េ​អឹ​ម​គ្មាន​ចំណាត់ការ ប្តឹង​តុលាការ​ម្តង

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សំណុំរឿង​ម្ចាស់​ហាង ហេង គង់ ដែល​មេ​យោធា​សឹក​រង​ស្រុក​មង្គល​បូ​រី គម្រាម​បា.ញ់​សម្លា.ប់​និង​ជេរ​ប្រមាថដែល​ប្តឹង​ដល់​កងរាជអាវុធហត្ថ​ហើយ​

ខេត្តបន្ទាយមានជ័យ ៖ សំណុំរឿង​ម្ចាស់​ហាង ហេង គង់ ដែល​មេ​យោធា​សឹក​រង​ស្រុក​មង្គល​បូ​រី គម្រាម​បាញ់​សម្លាប់​និង​ជេរ​ប្រមាថដែល​ប្តឹង​ដល់​កងរាជអាវុធហត្ថ​ហើយ​មិន​ទាន់​ចាត់ការ​ទេ​ស្ងាត់ឈឹង​ក៏​បាន​ប្តឹង​ចូល​សាលាដំបូង​ខេត្ត​វិញ​ម្តង​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ។

ក្នុង​Facebook​របស់​ឈ្មោះ ហេង គង់ ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​យីហោ ហេង គង់  បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ចំនួន​២ ដែល​ឃើញ​មាន​បុរស និង​ស្ត្រី​បម្រើ​ការងារ​ក្នុង​ភោជនីយដ្ឋាន​បាន​នាំ​គ្នា​លើកដៃ​សំពះ និង​អំពាវនាវ​ដល់​ក្រសួងការពារជាតិ និង​យោធភូមិ​ភាគ​ទី​៥ លោក​អភិបាលខេត្ត និង​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​មាន​វិធានការ​ច្បាប់​ចំពោះ​លោក កែវ ស៊ុន​លី ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី មុខងារ​ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​មង្គល​បូ​រី បាន​ធ្វើ​សកម្មភាព​គួរ​ឱ្យ​ថ្កោលទោស​កាលពី​ល្ងាច​ថ្ងៃ​ទី​១ កុម្ភៈ នៅ​ក្នុង​ភោជនីយដ្ឋាន ហេង គង់ ដែល​ស្ថិត​នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខណៈ​ពេល​ដែល​លោក កែវ ស៊ុន​លី បាន​ជិះ​រថយន្ត​ចូល​មក​ហាង​ហើយ​យក​កាំភ្លើង​អាកា​មក​គម្រាម​បាញ់​សម្លាប់ និង​ជេរ​ប្រមាថ​គាត់​ជា​ម្ចាស់​ហាង​ឈ្មោះ ហេង គង់ និង​អ្នកបម្រើ​ក្នុង​ហាង ។

លោក ហេង គង់ និង​អ្នកបម្រើ​ក្នុង​ហាង​ចំនួន​៥​នាក់ ក្រោយ​ពេល​លោក កែវ ស៊ុន​លី យក​អំណាច​ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​មង្គល​បូ​រី យក​កាំភ្លើង​មក​គម្រាម​បាញ់​សម្លាប់​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​ចូល​ព្រៃ​ក្រោយ​ហាង ។

លុះ​ព្រឹក​ឡើង​បាន​នាំ​គ្នា​ទៅ​ប្តឹង​ស្ថាប័ន​ជំនាញ​មាន​នគរបាល​អធិការដ្ឋាន​ស្រុក​មង្គល​បូ​រី និង ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី ដើម្បី​ឱ្យ​ចាត់ការ​តាម​ច្បាប់ ។
ម្ចាស់​ហាង​លោក ហេង គង់ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​នៅ​ស្រុក​មង្គល​បូ​រី ដូច​ជា​មិនឃើញ​មានការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នៅឡើយ ទើប​នៅ​ថ្ងៃ​ទី​៧ ខែ​កម្ភៈ លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ឱ្យ​បាន​ឆាប់ ព្រោះថា​ពួក​គាត់​ជា​ជន​រង​គ្រោះ​ដេក​មិន​លក់​បក់​មិន​ល្ហើយ ដោយសារ​ជន​ដែល​ប្រព្រឹត្ត​នៅ​ក្រៅ​រង្វង់​ច្បាប់​នៅឡើយ ព្រមទាំង​មាន​អាវុធ​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ធ្លាប់​បាន​ប្រាប់​ថា​លោក​វរសេនីយ៍ត្រី កែវ ស៊ុន​លី អត្តលេខ​០៦២៥០៤​មុខងារ​មេបញ្ជាការ​ផ្នែក​សឹក​រង​មង្គល​បូ​រីត្រូវ​បាន​ជាប់​វិន័យ​ទណ្ឌកម្ម​កងឯកភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ។

លោក សួន បវរ អភិបាលខេត្ត​មាន​ប្រសាសន៍ថា បញ្ហា​ដែល​កើតឡើង​ចំពោះ​ម្ចាស់​ហាង​លោក ហេង គង់ និង​អ្នកបម្រើ​ក្នុង​ហាង​ត្រូវ​បាន​ដាក់​ពាក្យ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្រុក​មង្គល​បូ​រី និង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​រួច​ហើយ ដូច្នេះ​សំណុំរឿង​នេះ​ស្ថិត​លើ​យុ​ត្ថា​ធិ​ការ​របស់​តុលាការ​ហើយ គឺ​តុលាការ​មាន​សមត្ថកិច្ច​ចាត់ការ ៕