ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង ! ដើរ​ពពាយនាយ​លក់​ម៉ូតូ​ក្នុង​តម្លៃ​ថោក

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ខណៈ​ដើរ​ពពាយនាយ​លក់​ម៉ូតូ​ក្នុង​តម្លៃ​ថោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្បាលកោះ …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ខណៈ​ដើរ​ពពាយនាយ​លក់​ម៉ូតូ​ក្នុង​តម្លៃ​ថោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ឈ្មោះ សុខ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦​របស់​ឈ្មោះ ទូច សួស្តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​យោធា​វរ​៥០៦​ប្រចាំការ​នៅ​បន្ទាត់​ព្រំដែន​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ប្រាប់​ថា ខ្ចី​ទៅ​ហូប​បាយ​មួយ​ភ្លែត ស្រាប់តែ​ជិះ​បង្ហួស​ទៅ​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​តម្លៃ​៩០០​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​គេ​ដើរ​លក់​ម៉ូតូ​ក្នុង​តម្លៃ​ថោក​គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ភ្លាម ហើយ​ឃាត់​សួរនាំ និង​ពិនិត្យ​លេខ​ម៉ាស៊ីន​ទើប​ដឹង​ថា​ជា​ម៉ូតូ​ដែល​ជន​រង​គ្រោះ​កំពុង​តាម​រក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា ជនសង្ស័យ​និង​ម៉ូតូ​ក្រោយ​ធ្វើ​កំណត់ហេតុ​រួច ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ព្រោះ​ជនសង្ស័យ​បាន​កាច់​ស្លាក​លេខ​ម៉ូតូ​ចោល​នៅ​ក្រុង​សិរី​សោភ័ណ ៕